មន្ត្រីគណបក្សសាធារណរដ្ឋជាង១០០រូបចុះហត្ថលេខាលើលេខិតប្រឆាំងលោកដូណាល់ត្រាំ

ចែករំលែក៖

មន្ត្រីជាន់ខ្ពស់នៅក្នុងជួរគណបក្សសាធារណរដ្ឋ បានចុះហត្ថលេខាលើលិខិតមួយច្បាប់អំពាវនាវឲ្យគណបក្សទាំងមូលបោះបង់ការគាំទ្រដល់បេក្ខភាពដូណាល់ត្រាំ ដោយផ្តោតទៅលើការការពារសម្លេងភាគច្រើនរបស់បក្សនៅក្នុងសភានិងព្រឹទ្ធសភា។ បើមិនដូច្នេះទេគណបក្សសាធារណរដ្ឋនិងត្រូវបានបង់សម្លេងគាំទ្រជាច្រើន ធ្វើឲ្យគណបក្សបន្តបរាជ័យនៅក្នុងពេលបោះឆ្នោតលើកក្រោយ។

សារព័ត៌មាន Huffington Post បានដក់ស្រងខ្លឹមសារនៅក្នុងលិខិត ដែលមានពីរទំព័រ ផ្ញើទៅកាន់គណកម្មធិការគណបក្សសាធារណរដ្ឋ កាលពីថ្ងៃទី១៦ ខែសីហា ថា «យើងជឿជាក់ថា ការបែកបាក់ ការប្រថុយប្រថាន នឹងខ្វះបទពិសោធរបស់លោកដូណាល់ត្រាំ ធ្វើឲ្យជ័យជំនះនឹងត្រូវធ្លាក់ទៅលើគណបក្សប្រជាធិបតេយ្យរបស់លោកស្រី ហ៊ីល ឡារីគ្លីនតុន។ គណបក្សគួរតែផ្តោតអារម្ភនៅក្នុងប្រគួតប្រជែងចូលទៅកាន់រដ្ឋសភានិងព្រឹទ្ធសភា ដើម្បីរក្សាសម្លេងភាគច្រើនរបស់គណបក្សដូចដើម។

លោកដូណាល់ត្រាំ ប្រឈមនឹងការប្រឆាំងជាបន្តបន្ទាប់ពីគណបក្សសាធារណរដ្ឋខ្លួនឯងដោយសាតែទង្វើរបស់លោក។ កាលពីសប្តាហ៍កន្លងមកក្រុមអ្នកឯកទេសសន្តិសុខអាមេរិក៥០រូបបានចុះហត្ថលេខាលើលិខិតមួយច្បាប់ប្រឆាំងនិងលោកត្រាំ ផងដែរ ដោយបញ្ចាក់ថានឹងមិនបោះឆ្នោតគាំទ្រលោកត្រាំ ឡើយ ដោយសារតែលោកត្រាំ គ្មានចរិតជាប្រធានាធបិតី និងតម្លៃបទពិសោធនៅក្នុងការក្លាយជាប្រធានាធបតីដឹកនាំអាមេរិក។

នៅក្នុងការស្តងមតិកាលពីសប្តាហ៍កន្លងមកបង្ហញឲ្យឃើញថា សមាជិកបក្សសាធារណរដ្ឋ ១/៥ ចង់ឲ្យលោកត្រាំបញ្ឈប់សកម្មភាពប្រគួតប្រជែងចូលទៅកាន់សេតវិមាន។ ចំណែកការស្ទង់មតិរបស់បណ្តាញព័ត៌មាន រ៉យទ័រ បានបង្ហាញឲ្យឃើញថា ពលរដ្ឋជាង ៤៤ភាគរយចង់ឲ្យលោកត្រាំ បោះបង់ចោលការប្រគួត។

ជាមួយនិងលិខិតខាងលើរបស់មន្ត្រីជាងខ្ពស់នៅក្នុងគណប្សសាធារណរដ្ឋបង្ហាញឲ្យឃើញថា ការបែកបាក់នៅក្នុងជួរគណបក្សកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសគឺមន្ត្រីជាន់ខ្ពស់តែម្តង៕

2 1

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print