លោក Wang Xiaohong ៖ ប្រទេសចិនត្រូវជំរុញយ៉ាងស៊ីជម្រៅនូវការប្រយុទ្ធប្រឆាំងបទបោកបញ្ឆោតតាមគមនាគមន៍និងតាមបណ្តាញអ៊ីនធើណេតដោយការប្តេជ្ញាចិត្តនិងកម្លាំងកាន់តែខ្លាំង

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Wang Xiaohong បានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីការប្រយុទ្ធប្រឆាំងបទបោកបញ្ឆោតតាមគមនាគមន៍និងតាមបណ្តាញអ៊ីនធើណេតទូទាំងប្រទេសចិនថា ត្រូវជំរុញយ៉ាងស៊ីជម្រៅនូវការប្រយុទ្ធប្រឆាំងបទបោកបញ្ឆោតតាមគមនាគមន៍និងតាមបណ្តាញអ៊ីនធើណេតដោយការប្តេជ្ញាចិត្តនិងកម្លាំងកាន់តែខ្លាំង។

គេហទំព័រ «CCFR China state-controlled media » កិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីការប្រយុទ្ធប្រឆាំងបទបោកបញ្ឆោតតាមគមនាគមន៍និងតាមបណ្តាញអ៊ីនធើណេតទូទាំងប្រទេសចិនបានបើកធ្វើនៅថ្ងៃទី២៤ខែមករា លោកWangXiaohongលេខាធិការនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថា។
គេហទំព័រ «CCFR China state-controlled media » លោកWangXiaohongបានសង្កត់ធ្ងន់ថា ត្រូវរៀនសូត្រនិងអនុវត្តឱ្យបានស៊ីជម្រៅនូវស្មារតីនៃអនុសាសន៍ណែនាំដ៏សំខាន់របស់លោកអគ្គលេខាធិការបក្ស Xi Jinpingនិងការសម្រេចចិត្តនិងការរៀបចំចាត់ចែងរបស់មជ្ឈិមបក្ស អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវច្បាប់ប្រឆាំងបទបោកបញ្ឆោតតាមគមនាគមន៍និងតាមបណ្តាញអ៊ីនធើណេត ដើម្បីជំរុញយ៉ាងស៊ីជម្រៅនូវការប្រយុទ្ធប្រឆាំងបទបោកបញ្ឆោតតាមគមនាគមន៍និងតាមបណ្តាញអ៊ីនធើណេតដោយការប្តេជ្ញាចិត្តនិងកម្លាំងកាន់តែខ្លាំង ទប់ស្កាត់យ៉ាងដាច់ខាតនូវនិន្នាការកើនឡើងនៃបទល្មើសបោកបញ្ឆោតតាមគមនាគមន៍និងតាមបណ្តាញអ៊ីនធើណេត ក៏ដូចជាការពារសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បតិ្តរបស់ពលរដ្ឋចិនជាដាច់ខាត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print