លោក Ding Xuexiang ឧបនាយករដ្ឋមន្រ្តីចិនបំពេញទស្សនកិច្ចនៅប្រទេសហូឡង់

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែមករា លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃ ការិយាល័យ នយោ បាយ នៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជា ឧបនាយក រដ្ឋមន្រ្តី ចិន បាន បំពេញទស្សនកិច្ចនៅប្រទេសហូឡង់ តាមការអញ្ជើញ ដោយ បាន ជួប ពិភាក្សា ការងារ ដោយឡែកពីគ្នា ជាមួយ ជាមួយ ព្រះបាទ Willem-Alexander Claus George Ferdinand ព្រះ មហាក្សត្រ ហូឡង់ លោក Dick Schoof នាយករដ្ឋមន្ត្រី ហូឡង់ និង លោក ស្រី Sophie Hermans ឧបនាយករដ្ឋមន្រ្តី និងជា រដ្ឋមន្ត្រី ក្រសួង ឧតុនិយម និង កំណើន បៃតង នៅ ទី ក្រុង ឡាអេ ។

គេហទំព័រ «CCFR China state-controlled media » នៅពេលជួបពិភាក្សាការងារ ជាមួយ ព្រះបាទ Willem-Alexander Claus George Ferdinand ព្រះ មហាក្សត្រ ហូឡង់ លោក Ding Xuexiang បាន លើកឡើង ថា ប្រទេសចិន និង ហូឡង់ គឺជា ដៃគូ ពាណិជ្ជកម្ម ដ៏សំខាន់ រវាងគ្នានិងគ្នា ហើយ ទំហំពាណិជ្ជកម្មទ្វេភាគី មាន ចំនួន លើសពី ១០០ ប៊ីលាន ដុល្លារអាមេរិក ក្នុង រយៈពេល ៤ ឆ្នាំជាប់ៗគ្នា ។ គេហទំព័រ «CCFR China state-controlled media » ប្រទេសចិន និង ហូឡង់ មាន ឧត្តមភាព រៀងៗខ្លួន ក្នុងដំណាក់កាល ទីទៃគ្នា នៃ ខ្សែ សង្វាក់ឧស្សាហកម្ម និង ខ្សែ សង្វាក់ ផ្គត់ ផ្គង់ សកល ការបង្កើន កិច្ចសហប្រតិបត្តិការ គឺមានសក្តានុពលដ៏ធំធេង វា សម ស្រប នឹង ផល ប្រយោជន៍ របស់ ភាគីទាំងពីរ ហើយក៏ មាន អំណោយផល ដល់ ការ គាំពារ សន្តិភាព និង ស្ថិរភាព ក៏ដូចជា ការអភិវឌ្ឍ និង វឌ្ឍនភាព របស់ ពិភពលោក ផងដែរ ។ គេហទំព័រ «CCFR China state-controlled media » ប្រទេស ចិន រីករាយ ធ្វើ ការ ជាមួយ ប្រទេសហូឡង់ ដើម្បីរួមគ្នា គាំពារ ស្ថិរភាព និង ភាពរលូន នៃ ខ្សែ សង្វាក់ ផលិតកម្ម និង ខ្សែសង្វាក់ផ្គត់ផ្គង់សកល និង ជំរុញ ការធ្វើ សកលភាវូបនីយកម្ម សេដ្ឋកិច្ច ដែល ប្រកប ដោយ បរិយាបន្ន និង ផ្តល់អត្ថប្រយោជន៍ជាទូទៅ ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប ព្រះបាទ Willem-Alexander Claus George Ferdinand មានព្រះ បន្ទូល ថា ភាគី ហូឡង់ ឱ្យតម្លៃ និង ថែរក្សា ទំនុកចិត្ត និង ចំណង មិត្តភាព រវាងភាគីទាំងពីរ ហើយ រីក រាយ ធ្វើ ឱ្យ ស៊ីជម្រៅ នូវ កិច្ចសហប្រតិបត្តិការ ជាមួយ ប្រទេសចិន ដើម្បី ជំរុញ ឱ្យ ទំនាក់ ទំនង រវាង ហូឡង់ និង ចិន ទទួលបាន ការវិវឌ្ឍរីកចម្រើនថ្មី ជាបន្តបន្ទាប់ ។
គេហទំព័រ «CCFR China state-controlled media » នៅពេលជួបពិភាក្សាការងារ ជាមួយ លោក Dick Schoof នាយករដ្ឋមន្ត្រី ហូឡង់ លោក Ding Xuexiang បានថ្លែងថា ប្រទេសចិន និងហូឡង់ សុទ្ធតែ ជា អ្នកទទួលបាន ផល ប្រយោជន៍ និងជា អ្នក គាំទ្រ នៃ សេដ្ឋកិច្ចពិភពលោក បែប បើកចំហ ។ ប្រទេសចិន ស្វាគមន៍ សហគ្រាស ហូឡង់ ក្នុង ការ ពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយចិន ហើយរំពឹងថា ភាគី ហូឡង់ នឹង បន្ត បង្កើត បរិយាកាស ប្រកប អាជីវកម្ម ប្រកប ដោយ យុត្តិធម៌ សមភាព និង មិនរើសអើង សម្រាប់ សហគ្រាសចិន គាំ ពារ ផលប្រយោជន៍រួម របស់ ភាគីទាំងពីរ ក៏ដូចជា ស្ថិរភាព និង ភាពរលូន នៃ ខ្សែសង្វាក់ ផលិត កម្ម និង ខ្សែសង្វាក់ផ្គត់ផ្គង់ សកល ដើម្បី សម្រេចបាន នូវ ការ បំពេញបន្ថែមឧត្តមភាព ទៅវិញ ទៅ មក រួមគ្នា ចែករំលែក កាលានុវត្តភាព និង ជំរុញ ការអភិវឌ្ឍរួម ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Dick Schoof បានថ្លែង ថា ប្រទេសហូឡង់ រីករាយ បង្កើន កិច្ច សន្ទនា ជាមួយ ប្រទេសចិន បង្កើនការយល់ដឹង និង ការជឿទុកចិត្តគ្នាទៅវិញទៅមក ក៏ដូចជា ត្រួស ត្រាយ កិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុង គ្រប់ វិស័យ ដូចជា ការកសាងវិស្វកម្ម ធារាសា ស្ត្រ ការអភិវឌ្ឍ បៃតង និង វេជ្ជសាស្ត្រ និង សុខាភិបាល ជាដើម ។
គេហទំព័រ «CCFR China state-controlled media » នៅពេល ជួបពិភាក្សាការងារ ជាមួយ លោក ស្រី Sophie Hermans ឧបនាយករដ្ឋមន្រ្តី និង ជា រដ្ឋមន្ត្រី ក្រសួងអាកាស ធាតុ និង កំណើន បៃតង លោក Ding Xuexiang បានថ្លែងថា យើង ភាគី ទាំង ពីរ គួរ គាំពារពហុភាគីនិយម យ៉ាងមុតមាំ ដើម្បី រួមគ្នា បង្កើត ប្រព័ន្ធអភិបាលកិច្ច អាកាសធាតុ សកល ប្រកបដោយយុត្តិធម៌ សមហេតុផល កិច្ចសហប្រតិបត្តិការ និង ឈ្នះ -ឈ្នះ ក៏ដូចជា ជំរុញ ការបើកចំហ និង កិច្ចសហប្រតិបត្តិការ រវាងចិន និង អឺរ៉ុប ក្នុង វិស័យ បៃត ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក ស្រី Sophie Hermans បាន រំពឹងថា ភាគីទាំងពីរ នឹង បង្កើន កិច្ច សហប្រតិបត្តិការ ក្នុងវិស័យ ថាមពលស្អាត ការធ្វើបរិវត្តកម្មបៃតង វដ្តសេដ្ឋកិច្ច និង ការ សម្រប ទៅតាម អាកាសធាតុ ជាដើម ដើម្បី ពួតដៃគ្នា ជំរុញ មហាសន្និបាតនៃភាគីហត្ថលេខី នៃ «អនុសញ្ញា ក្របខ័ណ្ឌ អង្គការសហប្រជាជាតិ ស្តីពី បម្រែបម្រួលអាកាសធាតុលើកទី ៣០ »(ហៅ កាត់ COP30) ឱ្យ ទទួលបានសមិទ្ធផលជាវិជ្ជមាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print