លោក Xi Jinping ចុះត្រួតពិនិត្យនិងសម្តែងការសួរសុខទុក្ខចំពោះនាយទាហាននិងពលទាហាននៅតាមមូលដ្ឋាន មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ មុន ពេល បុណ្យ ចូល ឆ្នាំ ថ្មីប្រពៃណីរបស់ ប្រជាជាតិ ចិន លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបាន ចុះត្រួតពិនិត្យនិងសម្តែង ការ សួរ សុខ ទុក្ខ នៅអង្គភាព នៃយុទ្ធភូមិភាគខាងជើង នៃកងទ័ពរំដោះប្រជាជន ចិន កាលពីថ្ងៃទី ២៤ ខែ មករា លោក បាន សម្តែង ការ សួរសុខទុក្ខចំពោះនាយទាហាន និង ពល ទាហាន នៅតាម មូលដ្ឋាន តាម ប្រព័ន្ធវីដេអូ និង ត្រួត ពិនិត្យ សភាពការណ៍ប្រុងជើងការនិងបំពេញ ភារកិច្ច ហើយ តំណាង ឱ្យ មជ្ឈិម បក្ស និង គណៈកម្មាធិការ យោធា មជ្ឈិម ចិន សម្តែង ការ សួរសុខទុក្ខ យ៉ាង ស្មោះ និង ការ ជូនពរ ឆ្នាំ ថ្មី ចំពោះនាយទាហាន និង ពល ទាហាន ទាំង អស់ នៃកងទ័ពរំដោះប្រជាជន ចិន កងកម្លាំងប៉ូលិសប្រដាប់អាវុធចិន បុគ្គលិកស៊ីវិល ក្នុង កងទ័ព កងទ័ពបម្រុងនិង កង ជីវពល ។

គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បាន សង្កត់ធ្ងន់ ថា នៅសល់ តែប៉ុន្មាន ថ្ងៃទៀត បុណ្យ ចូល ឆ្នាំ ថ្មីចិនឹង ចូល មក ដល់ កងទ័ពទាំង មូល ត្រូវ បង្កើន ការ ប្រុងជើងការ ចាត់ចែង ដោយ ទាន់ពេលវេលា និង ប្រកបដោយ ប្រសិទ្ធភាព នូវ សភាពការណ៍ដែល ស្រាប់តែកើត មាន ដើម្បីគាំពារ សន្តិសុខ ជាតិ និង ស្ថិរភាពក្នុង សង្គម ក៏ដូច ជា ធានាឱ្យ ប្រជាជន ទូទាំងប្រទេស ចិន ឆ្លង បុណ្យ ចូល ឆ្នាំថ្មីចិន ប្រកប ដោយ ក្តីសប្បាយ រីក រាយ សុខសាន្តត្រាននិងសិរីមង្គល ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print