អន្តរជាតិ ៖ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ទីភ្នាក់ងារ សារព័ត៌មាន កណ្តាល កូរ៉េខាងជើង បាន ផ្សាយដំណឹង កាលពី ថ្ងៃទី២៦ ខែមករា ឱ្យដឹងថា អគ្គនាយកដ្ឋាន គ្រាប់មីស៊ីល កូរ៉េខាងជើងបាន សាកល្បងបាញ់ គ្រាប់មីស៊ីល គ្រូស ពីសមុទ្រ ទៅដីគោក កាលពី ថ្ងៃទី២៥ខែមករា លោក Kim Jong-un អគ្គលេខាធិការនៃ បក្ស ពលករ កូរ៉េខាងជើងនិង ជាប្រធាន គណៈកម្មាធិការកិច្ចការរដ្ឋ កូរ៉េខាងជើង បានទស្សនា ការសាកល្បងបាញ់ លើកនេះ ។
គេហទំព័រ «CCFR China state-controlled media » ការផ្សាយ ដំណឹងឱ្យដឹងថា ការសាកល្បង បាញ់លើកនេះ ជាផ្នែកមួយនៃ ផែនការកសាង កម្លាំងការពារ ជាតិ ក្នុង គោលដៅ លើកកម្ពស់ ប្រសិទ្ធភាព ទប់ស្កាត់ជា យុទ្ធសាស្ត្រ ចំពោះ គូប្រជែង ដោយ អនុលោម តាម បម្រែបម្រួលនៃ បរិយាកាស សន្តិសុខក្នុងតំបន់ ។
គេហទំព័រ «CCFR China state-controlled media » លោក Kim Jong-un បានថ្លែងថា តទៅថ្ងៃក្រោយ ភាគីកូរ៉េខាង ជើងនឹង ចាត់ទុក កម្លាំង យោធាដែល កាន់តែមាន ភាពប្រសើរឡើង ជាមូលដ្ឋាន ដើម្បី បន្តគាំពារ សន្តិភាពនិង ស្ថិរភាពដោយ អកប្បកិរិយា ទទួលខុសត្រូវ ។
គេហទំព័រ «CCFR China state-controlled media » ប្រធាន ការិយាល័យ គោលនយោបាយ ជាមួយបរទេសនៃ ក្រសួង ការបរទេស កូរ៉េខាង ជើង បានថ្លែងសុន្ទរកថា នៅថ្ងៃដដែល ដើម្បីថ្កោលទោស សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែល បាន ប្រព្រឹត្ត ទង្វើបង្ករឿងហេតុ ខាងយោធា ចំពោះកូរ៉េខាង ជើង បណ្តាញ ឱ្យ ក្នុងតំបន់ មាន ស្ថានការណ៍ កាន់តែអាប់អួទៅ ។
គេហទំព័រ «CCFR China state-controlled media » សុន្ទរកថា បាន លើកឡើងថា ប្រភព ដែល បណ្តាលឱ្យ បរិយាកាស សន្តិសុខនៅ ឧបទ្វីបកូរ៉េនិង ក្នុងតំបន់មាន សភាពកាន់តែ អាប់អួទៅគឺ ស្ថិតនៅត្រង់ សហរដ្ឋអាមេរិក ។ ភាគីកូរ៉េខាង ជើង មិន អនុញ្ញាតឱ្យ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ឃុបឃិតគ្នា ខាងយោធា ដែលបណ្តាល ឱ្យមាន អតុល្យភាពខាង កម្លាំងយោធា ហើយនឹង ចាត់វិធានការ ឆ្លើយតបវិញ ដែលមាន ភាព កាន់តែខ្លាំងក្លា ដើម្បី គាំពារ អធិបតេយ្យភាព ជាតិនិង ផលប្រយោជន៍ សន្តិសុខ ក៏ដូចជា ធានា យ៉ាង ប្រាកដប្រជា នូវ សន្តិភាពនិង ស្ថិរភាពក្នុងតំបន់ ៕
ដោយ ៖ សិលា