អាជ្ញាធរខេត្តកណ្តាល បានដឹកនាំមន្ទីរជំនាញចុះត្រួតពិនិត្យស្ថានភាពម៉ាស៊ីនបូមទឹក និងស្រូវប្រាំងក្នុងភូមិសាស្ត្រស្រុកមុខកំពូល ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានដឹកនាំមន្ទីរជំនាញចុះត្រួតពិនិត្យស្ថានភាពម៉ាស៊ីនបូមទឹកចំនួន ២ទីតាំងដែលឧបត្ថម្ភដោយមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត កណ្តាលសម្រាប់ស្រោចស្រពដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋក្នុងស្រុកមុខកំពូល ចំនួន២ឃុំ ស្មើនឹង៤៨០ហិតារួមមាន៖ទីតាំងរកាកោងទី១ មានចំនួន១៨០ ហិតា ស្ថិតនៅចំណុចបឹងត្រាំសសរ ទីតាំងរកាកោងទី២ ស្ថិតនៅចំណុចព្រែកគោហ៊េ មានចំនួន ៣០០ហិតា។

ក្នុងឱកាសនោះលោក ខុន សេរីរដ្ឋា បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់អស់លទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមខ្វះខាតទឹកដល់ប្រជាកសិករ។ លោកបានណែនាំឱ្យអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ខិតខំរកដំណោះ ស្រាយទឹកជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករឱ្យអស់លទ្ធភាពនឹងត្រូវគិតគូរចាំបាច់បំផុតលើការរក្សាទឹកទុកព្រោះរដូវប្រាំងឆ្នាំនេះអាចអូសបន្លាយរយៈពេលវែង។

លោក អភិបាលរងខេត្ត បានស្នើដល់អាជ្ញាធរស្រុកឃុំ ណែនាំដល់ប្រជាកសិករ ត្រូវផ្អាកការបង្កបង្កើនផលដំណាំស្រូវលើកទី២ បន្ទាប់ពីបងប្អូនប្រមូលផលរួចរាល់ព្រោះខណៈនាពេលខាងមុខ អាចនឹងប្រឈមនឹងបញ្ហាខ្វះខាតទឹក។

លោក បានថ្លែងទៀតថា៖ការធ្វើស្រែ ត្រូវការស្រូវពូជ និងទឹក បើមានស្រូវពូជខ្វះទឹក ឬមានតែទឹកខ្វះស្រូវពូជ ក៏យើងមិនអាចដំណើរការទៅបានដែរ នេះជាគោលនយោបាយមួយ របស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តតួនាទីភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនាមជាអ្នកបម្រើរាស្ត្រ មិនត្រូវសម្ងំស្ងៀម ពេលប្រជាពលរដ្ឋជួបបញ្ហានោះឡើយ។

លោកក៏សូមកោតសរសើរ ចំពោះបងប្អូនប្រជាកសិករទាំងអស់ ដែលខិតខំប្រឹងប្រែងយ៉ាងសស្រាក់ស្រាំ ក្នុងការធ្វើស្រែប្រាំងស្ទើរតែគ្មានដីទំនេរ។ទាំងនេះក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print