ជុំគ្នាផឹកសុីរួចហើយនាំគ្នាទៅបន្តកន្លែងមួយទៀត​ត្រូវ​គេ​វាយ​រង​របួស​ធ្ងន់​ស្រាល​៤នាក់​

ចែករំលែក៖

ភ្នំពេញ​៖​ បុរស​ស្រ្តី​៤នាក់​បន្ទាប់​ពី​ផឹក​ស៊ី​រួច​បម្រុង​នាំគ្នា​ទៅ​ហូប​អី​ក្រៅ​បន្ត​ស្រាប់​តែ​មានជន​មិនស្គាល់អត្តសញ្ញាណមកវាយបណ្តាលឱ្យរងរបួស​ធ្ងន់​២នាក់​ ​ស្រាល​២នាក់ ​ហើយជនបង្កបានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបង្កឱ្យមាន​ការ​ភ្ញាក់ផ្អើលឡើង​កាល​ពី​ម៉ោង​១០និង​៣០នាទី​យប់​ថ្ងៃ​ទី​២៦ ខែមករា​ ឆ្នាំ​២០២៥ នៅ​ភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​ ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅ​មុន​ពេល​កេីត​ហេតុ​ពួកគាត់​បាន​នាំ​គ្នា​ផឹក​ស៊ី​ជួប​ជុំ​គ្នា​នៅ​បន្ទប់​ជួល​ជាន់​ទី​២​ដោយ​មាន​គ្នា​៩នាក់​ក្នុងនោះ​មាន​ស្រី​៥នាក់​នឹង​ប្រុស​៤នាក់​ ខណៈផឹក​សុី​ចប់​ ហេីយ​បម្រុង​នាំ​គ្នា​ទៅ​ហូប​អី​នៅ​ខាងក្រៅ​បន្ត​ ពេល​កំពុង​រៀបចំ​អីវ៉ាន់​ស្រាប់​តែ​ជន​បង្ក​មួយក្រុមដែល​ផឹក​ស៊ី​នៅ​ក្បែរ​នោះ ក្នុង​នោះ​ម្នាក់​បាន​យក​ស្នាប់ដៃ​មក​វាយ​ជនរងគ្រោះ​ចំនួន​បួន​នាក់​បណ្តាល​ឱ្យរងរបួស​ធ្ងន់​២នាក់​និង​ស្រាល​២នាក់​ក្នុងនោះ​មាន​ស្រី​ម្នាក់​ដែល​ទៅ​ជួយ​ឃាត់​រងរបួស​ស្រាល​ ។

ក្រោយពេលកើតហេតុជនរងគ្រោះបានចុះ​មក​ខាង​ក្រោមដេីម្បី​អោយ​បង​ប្អូន​ជួយ​ទាក់​ទង​ទៅ​សមត្ថកិច្ច​ក៏​ស្រាប់​តែ​ជន​បង្ក​គំរាម​បង​ប្អូន​ប្រជា​ពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​អោយ​នាំ​គ្នា​ចូល​ដេក​ទៅ​ ចំណែក​បង​ប្អូន​ប្រជា​ពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ដេីម្បី​ឱ្យជួយ​អន្តរាគមន៍​ភ្លាមៗ​ផង​ដែរ​ ។

បន្ទាប់មកសមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​មកដល់​កន្លែង​កេីត​ហេតុ​​សហការ​ជា​មួយ​ អាជ្ញាធរ​និង​ម្ចាស់​ផ្ទះ​ដេីម្បី​ឃាត់​ជន​បង្ក តែ​ពេលទៅ​មេីល​បន្ទប់​ជួល​ជន​បង្ក​នាំ​គ្នា​រត់​គេច​ខ្លួន​បាត់​ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print