ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖
១- អុំ សំអាន មិនមែនជាអ្នកជំនាញខាងព្រំដែនទេ = ការបកស្រាយរបស់ អុំ សំអាន គឺទៅតាមការយល់ឃើញជាឯកជនរបស់ខ្លួនប៉ុណ្ណោះ?
២- តែក្នុងរយៈពេលខ្លីតែ១៧ខែ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧បានសម្រេចសមទ្ធិផលជាច្រើន = បញ្ជាក់ពីសមត្ថភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី?
៣- ទណ្ឌិតមេឧទ្ទាមជ្រុលនិយមអួតថាខ្លួនមានសញ្ញាប័ត្រខ្ពស់ពីស្រុកបារាំង = តែជាក់ស្តែងធ្វើនយោបាតចាញ់អតីតៈក្មេងវត្តសោះ។
៤- ចេះរឡេះក្បាច់ ថាខ្លួនជាបញ្ញាវ័ន្ត ស្រុកបារាំង = តែនៅមិននៅជួយលើកដៃអនុម័តកែច្បាប់ពីប្រព័ន្ធ២/៣មក៥០%បូកមួយប្រៀបដូចលើកអំណាចដាក់ជើងពានជូនសម្តេចតេជោហ៊ុន សែន ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាកាន់អំណាចរាប់សិបឆ្នាំមកដល់ពេលនេះ?
៥- ការបោះឆ្នោតជ្រើសតាំងសមាជិកគណកម្មាធិការគណកម្មាធិការកណ្តាលចំនួន៤រូបបន្ថែម = គឺផ្អែកលើសំណូមពរភារកិច្ចនយោបាយនិងបំពេញបន្ថែមលើរចនាសម្ព័ន្ធដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា?
៦- តម្លៃស្រូវមិនមែនមកពីមន្ត្រីកសិកម្មជាអ្នកកំណត់ទេ = តម្លៃស្រូវចុះឡើងផ្អែកលើទីផ្សារអន្តរជាតិនិងក្រឹត្យក្រមនៃការសំណូមពរត្រូវការនិងការផ្គត់ផ្គង់។
៧- បញ្ហាកសិផលធ្លាក់ថ្លៃ មាននៅប្រទេសជាច្រើនលើពិភពលោក = មិនមែនតែនៅកម្ពុជាទេ?
៨- ការតវ៉ារបស់កម្មករណាហ្គាវើលនៅសល់តែជាង៣០-៤០នាក់ប៉ុណ្ណោះ = បញ្ហាដោះស្រាយមិនចេញដោយសារកម្មករមិនព្រមអនុវត្តច្បាប់ស្តីពីការងារ?
៩- ការលើកសរសើប្រមុខរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ = ដោយសារមានសមទ្ធិផលជាក់ស្តែងពិតប្រាកដដែលកើតឡើងនៅក្នុងសង្គមកម្ពុជា?
១០- កាល លឹម គឹមយ៉ា នៅរស់គ្មានរណានឹកឃើញវីរភាពរបស់គាត់ទេ = តែនៅពេលស្លាប់ ម្នាក់ៗនឹកឃើញណាស់ ទៅណាមកណាសុទ្ធតែនឹកឃើញរបស់ដែលហៅថាវីរភាពរបស់ លឹម គឹមយ៉ា នេះបានហៅស៊ីពែរខ្មោច? ៕
ដោយ ៖ សិលា