ក្រសួងធម្មការ និងសាសនា កំពុងចាត់វិធានការតាមច្បាប់ចំពោះសមាគមទេវ សក្ខី ភគវន្ត ក្រោយផ្សព្វផ្សាយទ្រឹស្តីដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនា!

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា សូមទូលថ្វាយ ប្រគេន និងជម្រាបជូន សម្តេចជាអម្ចាស់ ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ ព្រះមេត្តានិងមេត្តាជ្រាបថា ក្រោយពីមានការ ផ្សព្វផ្សាយវីដេអូរបស់មេដឹកនាំសមាគមទេវ សក្ខី ភគវន្ត នាពេលកន្លងមក ក្រសួងធម្មការនិងសាសនា និងគណៈសង្ឃនាយកទាំងពីរគណៈ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយនៅរសៀលថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ដើម្បីធ្វើការពិភាក្សាលើខ្លឹមសារ វីដេអូរបស់មេដឹកនាំសមាគមទេវ សក្ខី ភគវន្ត ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមនានាកាលពីពេល កន្លងមក។

ជាលទ្ធផលអង្គប្រជុំបានសម្រេចជូនក្រសួងធម្មការនិងសាសនា និងស្ថាប័នពាក់ព័ន្ធបន្តពិភាក្សា និងចាត់វិធានការតាមនីតិវិធីច្បាប់។

អាស្រ័យដូចបានទូលថ្វាយ ប្រគេន និងជម្រាបជូនខាងលើ អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា សូមស្នើដល់សម្តេចជាអម្ចាស់ សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ ទាំងអស់ ព្រះមេត្តានិងមេត្តារក្សាភាពស្ងប់ស្ងាត់ ដើម្បីទុកលទ្ធភាពដល់ក្រសួងធម្មការនិងសាសនា និងស្ថាប័នពាក់ព័ន្ធបន្តដោះស្រាយនិងចាត់វិធានការតាមនីតិវិធីច្បាប់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print