លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- គ្រាន់តែមានក្រុមហ៊ុនចិនច្រើននៅប៉ាណាម៉ា = ក្រុមមេដឹកនាំសហរដ្ឋអាមេរិកសម្តែងការព្រួយបារម្ភនិងចង់រិះរកមធ្យោបាយនិងវិធានការណ៍ទប់ទល់។
២- ការបង្កើតច្បាប់ដាក់ក្រុមឧទ្ទាមជ្រុលនិយមជាក្រុមភេរវករ = មិនមែនជាច្បាប់ដាក់ប្រជាពលរដ្ឋខ្មែរជាភេរវករដូចក្រុមឧទ្ទាមជ្រុលនិយមថាទេ?
៣- រឿងឃាដកម្មលើ លឹម គឹមយ៉ា ការពិតយ៉ាងណា = អាស្រ័យលើលទ្ធផលស្រាវជ្រាវរបស់សមត្ថកិច្ចថៃ?
៤- ការធ្វើច្បាប់ដាក់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមជាក្រុមភេរវករ = ជាការឆ្លើយតបចំពោះសកម្មភាពបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយនិងសេចក្តីសុខរបស់ប្រជាជនកម្ពុជាដែលមានពិរុទ្ធភាពយ៉ាងពិតប្រកដ?
៥- តុលាការណាសើបអង្កេតរឿងអញ នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ = នេះហៅថាជាមេប្រជាធិបតេយ្យ។
៦- គ្នាអញដែលបានវាយលុកចូលវិមានរដ្ឋសភានឹងត្រូវដោះលែងវិញនៅពេលអញបានកាន់អំណាច = នេះបានហៅថាជាមេប្រជាធិបតេយ្យលើលោក ប្រទេសអញជាប្រទេសនីតិរដ្ឋ។
៧- អាណាមិនមែនគ្នាជេរអញកាលពីយុទ្ធនាការឃោសនាបោះឆ្នោតនឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋ = នេះបានហៅថាជាអ្នកប្រជាធិបតេយ្យពិតលើលោក។
៨- នៅមុនចាកចេញពីអំណាចអញចេញបទបញ្ជារលើកលែងទោសឲ្យកូនអញជាមុនសិន = កុំថាអញបក្សពួកគ្រួសារនិយមអី នេះគឺជាអំណាច?
៩- គឹម សុខ និង សេង សារី ត្រូវក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមហៅថាអ្នកវិភាគដ៏ល្បីឈ្មោះ = ល្បីឈ្មោះពីរឿងវាយប្រហារនិងដៀលជាតិសាសន៍ខ្មែរឯង?
១០- កុំយល់ច្រឡំឬកុំបន្លំ = ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមមិនមែនជាប្រជាពលរដ្ឋទេ ហើយប្រជាពលរដ្ឋខ្មែរក៏មិនមែនជាក្រុមជ្រុលនិយមដែរ? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print