សមត្ថកិច្ចនគរបាលស្រុក ឃាត់ខ្លួនក្មេងទំនើង៣នាក់ មកធ្វើកិច្ចសន្យា អប់រំ បន្ទាប់ពីធ្វើសកម្មភាពបង្ហោះម៉ូតូនៅឃុំក្រោលគោ

ចែករំលែក៖

ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលស្រុក បានឃាត់ខ្លួនក្មេងទំនើង៣នាក់ មកធ្វើកិច្ចសន្យា និងអប់រំ បន្ទាប់ពីធ្វើសកម្មភាពបង្ហោះម៉ូតូនៅឃុំក្រោលគោ។

យោងតាមលោក សោមសុភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំបានអោយដឹងនារសៀល ថ្ងៃទី២៩ខែមករាឆ្នាំ២០២៥នេះថា ក្មេងទំនើងទាំងនោះ មានទី១ ឈ្មោះជិន ទុយភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរមានទីលំនៅភូមិឬស្សីជួរខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ។

២.ឈ្មោះជិន ឃួច ភេទប្រុស អាយុ១៥ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរមានទីលំនៅភូមិឬស្សីជួរខាងជើងឃុំក្រោលគោ និងទី៣ ឈ្មោះ ហ៊ុល វណ្ណ ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរសិស្សមានទីលំនៅភូមិក្បាលទំនប់សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកបន្តថា នៅថ្ងៃទី២៩ ខែមករាឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ បានចេញល្បាតចល័ត តាមភូមិសាស្រ្ត ក្នុងឃុំក្រោលគោ ក៏បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងទំនើងកំពុងជិះម៉ូតូបង្ហោះ នៅតាមផ្លូវស្ថិតនៅភូមិព្រៃខ្លា ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។

ពេលទទួលព័ត៌មានបានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ បានចុះដល់កន្លែងកើតហេតុ ព័ទ្ធស្ទាក់ឃាត់ខ្លួនក្មេងទំនើងបាន១នាក់ឈ្មោះជិន ទុយភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរមានទីលំនៅភូមិឬស្សីជួរខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ បាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចខ្លួនបានឆ្លើយសារភាពថាខ្លួនបានជិះម៉ូតូម៉ាកធូដេឌុបឈ្មោះ ជិន ឃួច ភេទប្រុស អាយុ១៥ឆ្នាំជនជាតិខ្មែមុខរបរលក់ដូរមានទីលំនៅនៅភូមិឃុំជាមួយគ្នា ឆ្លើយថាខ្លួនពិតជាបានជិះម៉ូតូបង្ហោះនៅលើផ្លូវស្ថិតនៅភូមិព្រៃខ្លា ឃុំក្រោលគោ ពិតមែន។

បន្ទាប់មកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងបានចំនួន២នាក់ទៀត ដោយឈ្មោះជិន ឃួច បានឆ្លើយសារភាពថាខ្លួនក៏ធ្លាប់ជិះម៉ូតូបង្ហោះបានចំនួន២លើកនៅភ្នំពេញដែរ និងឈ្មោះ ហ៊ុល វណ្ណ បានឆ្លើយសារភាពថា ពេលក្រុមបក្សពួកខ្លួនធ្វើសកម្មភាពជិះម៉ូតូបង្ហោះនោះខ្លួនជាអ្នកជិះម៉ូតូកាន់ទូរស័ព្ទតាមថតរូបភាព។

ចំពោះវត្ថុតាង សមត្ថកិច្ច ដកហូត: ម៉ូតូចំនួន៣គ្រឿង

ក្រោយពីបានស្តាប់ការបំភ្លឺពីក្មេងទំនើងទាំង៣នាក់រួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និងបានសុំ យោប់លឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងឃាត់ខ្លួនក្មេងទំនើងទាំង៣នាក់ នៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីធ្វើកិច្ចសន្យាអប់រំ និងអោយអាណាព្យាបាលធ្វើលិខិតធានាយកទៅផ្ទះវិញដើម្បីអប់រំបន្ត។

ចំពោះវត្ថុតាងម៉ូតូដកហូតរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកស្វាយជ្រំចំនួន៣ខែ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print