ឃុំខ្លួនជនត្រូវចោទ៤នាក់ពីបទលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ អ្នកកាសែតមជ្ឈមណ្ឌលព័ត៌មាន នគរវត្ត បានទទួលដីកា(បង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន)និងរូបភាព នាព្រឹកថ្ងៃ ព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នេះថា ម្សិលមិញ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចចេញដីកាបញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទចំនួន០៤នាក់ទៅពន្ធនាគារខត្តពោធិ៍សាត់ ដោយស្ថិតក្រោមការត្រួតពិនិត្យពីបទៈ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តហិង្សា និងប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន ។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ដែលចេញដោយលោក តេង រតនា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ លេខ ១២៧.១២៩.១៣១ និង១៣៣ ឃខ២៥ ចុះថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ជនត្រូវចោទ ទី-១ ឈ្មោះ អាត ណារ៉ា ហៅសាវ៉េន ភេទប្រុស កើតឆ្នាំ២០០៨ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិបាក់រទេះ ឃុំព្រៃញី ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ បច្ចុប្បន្ននៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ នៅលីវ ជាអនីតិជន ទោសពីមុន(មាន) ។ ទី២-ឈ្មោះ សៅ សារឿន ហៅសុជា ភេទប្រុស កើតឆ្នាំ២០០៩ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅលីវ ជាអនីតិជន ទោសពីមុន(គ្មាន) ។ ទី៣ -ឈ្មោះ ឆូយ គឹមឡេង ហៅពេជ្រ ភេទប្រុស កើតឆ្នាំ២០០៧ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិបឹង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ភូមិបឹង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅលីវ ជាអនីតិជន ទោសពីមុន(គ្មាន) និងទី៤- ឈ្មោះ រឿន ស៊ីអុិ ហៅអុិក ភេទប្រុស កើតឆ្នាំ២០០១ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិកំរែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ភូមិកំរែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅលីវ ជាអនីតិជន ទោសពីមុន(មាន) ។

ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នដដែលខាងលើ ជនត្រូវចោទពីបទៈ(លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា និងប្រើប្រាសដោយខុសច្បាប់នូវសាធាតុញៀន)ទាំងចំនួន០៤នាក់នេះ បានប្រព្រិត្តកាលពីអំឡុងដើមខែមករា ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិព្រែក៣ ឃុំសំរោង ភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ភូមិថ្មី ឃុំត្រពាំងជង ភូមិដង្កៀបក្ដាម ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ និងភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដូច្នេះដើម្បីធានាការស៌ើបសួរឲ្យបានល្អ សម្រេចបញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទ ដែលមានឈ្មោះដូចខាងលើ ទៅពន្ធនាគារខត្តពោធិ៍សាត់ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ហើយប្រធានពន្ធនាគារខេត្តពោធិ៍សាត់ ឃុំខ្លួនជនទាំងនេះជាបណ្ដោះអាសន្នឲ្យបានសម្រេចតាមដីកានេះ ភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈទាំងអស់ នៅពេលត្រូវបានបង្ហាញដីកានេះ សហការអនុវត្តឲ្យបានល្អ នៅក្នុងករណីចាំចាច់ ។

...

ពាក់ព័ន្ធករណីឃុំខ្លួនជនត្រូវចោទខាងលើ លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់បន្ថែមដែរថា ក្រុមជនត្រូវចោទនិងបានឃុំខ្លួននេះ ជាមុខសញ្ញាចោរឆក់កាបូបប្រជាពលរដ្ឋនៅលើដងផ្លូវសាធារណៈក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ យ៉ាងសកម្មនាពេលកន្លងមក ហើយថ្មីៗនេះយើងបានទទួលបណ្ដឹងពីជនរងគ្រោះ(បាត់ទ្រព្យ)និងជនរងរបួស(ដួលម៉ូតូ)ច្រើននាក់ ទើបកម្លាំងជំនាញសហការចុះស្រាវជ្រាវឈានដល់ ធ្វើការបង្រ្កាបបានជាបន្តបន្ទាប់បែបនេះ ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print