សម្តេចធិបតី ៖ ប្រជាពលរដ្ឋសរសើរថាឃើញក្រៅស្អាតជាងមើលក្នុងទូរស័ព្ទ ឬទូរទស្សន៍

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ មានប្រសាសន៍ថា ៖ ជជែកគ្នាលេងជាមួយបងប្អូនប្រជាកសិករនៅខេត្តតាកែវ។ សំខាន់គាត់សរសើរថាឃើញក្រៅស្អាតជាងមើលក្នុងទូរស័ព្ទ ឬទូរទស្សន៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ ចំណុចមួយដែលជាការចាប់អារម្មណ៍គឺលទ្ធភាពរបស់បងប្អូនកសិកក្នុងការម្ចាស់ការបូមទឹកដាក់ស្រែផ្ទាផ្ទាល់ខ្លួនរបស់គាត់÷ ក្នុងការជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំងឆ្នាំនេះ ក្រៅពីចេញបទបញ្ជាអោយក្រសួង ស្ថាប័នជំនាញបញ្ចេញម៉ាស៊ីនធំៗដើម្បីជួយអន្តរាគមន៍បូមទឹកដាក់ប្រឡាយមេ ខ្ញុំក៏បានអោយត្រៀមម៉ាស៊ីនបូមទឹកតូចៗរបស់អង្គភាពទ័ពមួយចំនួនសម្រាប់ករណីចាំបាច់ត្រូវជួយបូមទឹកដាក់ចូលស្រែរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម គន់ គីម បានប្រាប់ខ្ញុំថាជាទូទៅលទ្ធភាពរបស់កសិករនៅមូលដ្ឋាន ក្នុងការបូមទឹកដាក់ស្រែគឺមិនមានបញ្ហាចោទទេ។ នៅខេត្តតាកែវថ្ងៃនេះ បងប្អូនប្រជាកសិករបានប្រាប់ថា ម៉ាស៊ីនបូមទឹកខ្នាតតូចផ្ទាល់ខ្លួន មិនជាបញ្ហាចោទទេសម្រាប់ពួកគាត់ ដោយអ្នកខ្លះមានរហូតដល់ ៣គ្រឿង ហើយបងប្រុសម្នាក់មានដល់ ១០គ្រឿង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print