លោកបណ្ឌិត ចែម វីឌ្យ៉ា ដឹកនាំប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាព លោកបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បីពិនិត្យ ពិភាក្សាទៅតាមរបៀបវារៈដូចខាងក្រោម៖

១.គោលការណ៍អនុញ្ញាតបង្កើតក្រុមកីឡាការទូតរវាងព្រឹទ្ធសភាកម្ពុជាមួយស្ថានទូតមួយចំនួនដែលមាននិវេសនដ្ឋានប្រចាំប្រទេសកម្ពុជា និងរៀបចំជំនួបជាមួយបណ្តាប្រធានបេសកកម្មទូត និងអង្គការអន្តរជាតិនានា។

២.បូកសរុបរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៥។

៣.របាយការណ៍លទ្ធផលបេសកកម្មខេត្តព្រះសីហនុ និងខេត្តកំពត។

៤.បូកសរុបចំណូល-ចំណាយប្រចាំខែមករា ឆ្នាំ២០២៥។

៥.បញ្ហាផ្សេងៗ (ការចូលរួមមតិរបស់សមាជិកអង្គប្រជុំ )។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥…។ នេះបើយោងតាមប្រភព ពីនាយកដ្ឋានព័ត៌មាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print