ជិះម៉ូតូទាក់ដៃចង្កូតគ្នារេទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់កស្លាប់ម្នាក់ រងរបួសម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ ម៉ូតូហុងដា Click បើកលឿនទាក់ដៃចង្កូតគ្នាជាមួយម៉ូតូហុងដា ប៊ីត រេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្តាលអោយយុវជនម្នាក់ដួលបាក់កស្លាប់ និងនារីម្នាក់ទៀតរបួសធ្ងន់ ។               ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១ និង ៤០នាទីរសៀលថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា Click ពណ៌ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1V-2895 មានទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងម៉ាក ហុងដា ប៊ីត ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AK- 9320 បើកបរដោយនារីម្នាក់ធ្វើដំណើរក្នុងទិសដៅស្របគ្នា រួចក៏រេចង្កូតទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលអោយយុវជនដែលជិះម៉ូតូ Click បាក់កស្លាប់ភ្លាមៗតែម្តង ។ ចំណែកនារីដែលជិះម៉ូតូហុងដាប៊ីត រងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ផងដែរ ។ ចំពោះសពយុវជនខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់អោយគ្រួសារយកទៅបុណ្យតាមប្រពៃណី។  

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍នៃការិយាល័យចរាចរណ៍ផ្លូវគោក បានចុះមកវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print