ប្រជាជនកូរ៉េខាងត្បូងភ័យខ្លាចធ្វើដំណើរតាមយន្តហោះ បន្ទាប់ពីមានឧបទ្ទវហេតុផ្លូវអាកាសជាបន្តបន្ទាប់

ចែករំលែក៖

គ្រោះថ្នាក់អាកាសចរណ៍ធ្ងន់ធ្ងរថ្មីៗនេះបានបង្កក្តីបារម្ភអំពីការហោះហើរក្នុងចំណោមប្រជាជនកូរ៉េជាច្រើននាក់។

យន្តហោះ Airbus A321 របស់ក្រុមហ៊ុន Air Busan បានឆាបឆេះ ខណៈកំពុងរៀបចំហោះឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Gimhae ក្នុងទីក្រុង Busan នៅល្ងាចថ្ងៃទី ២៨ ខែមករា។ អ្នកដំណើរ និងសមាជិកអាកាសយានិកទាំង ១៧៦ នាក់ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព មនុស្ស ៧ នាក់បានរងរបួសស្រាល។ យន្តហោះបានហោះឡើងយឺតជាងការគ្រោងទុក អ្នកដំណើរជាច្រើនបាននិយាយថា គ្រោះមហន្តរាយអាចកើតមានឡើង ប្រសិនបើយន្តហោះបានហោះចេញទាន់ពេល។
ឧបទ្ទវហេតុនេះបានកើតឡើងខណៈដែលប្រជាជនកូរ៉េខាងត្បូងនៅតែនឹកឃើញពីការធ្លាក់យន្តហោះ Jeju Air នៅអាកាសយានដ្ឋានអន្តរជាតិ Muan កាលពីថ្ងៃទី 29 ខែធ្នូ ឆ្នាំ2024 ដែលបានសម្លាប់មនុស្ស 179 នាក់។ មនុស្សមួយចំនួនកំពុងពិចារណាឡើងវិញនូវផែនការធ្វើដំណើរតាមផ្លូវអាកាសរបស់ពួកគេ សូម្បីតែមិនបានច្រានចោលនូវលទ្ធភាពនៃការលុបចោលជើងហោះហើររបស់ពួកគេ និងការធ្វើដំណើរតាមមធ្យោបាយផ្សេងទៀតក៏ដោយ។
លោក Seo អាយុ 59 ឆ្នាំបានគ្រោងនឹងនាំក្រុមគ្រួសាររបស់គាត់ទៅកាន់ទីក្រុង Sapporo របស់ប្រទេសជប៉ុននៅខែក្រោយ ប៉ុន្តែបានសម្រេចចិត្តលុបចោលជើងហោះហើរនេះដោយសារតែបារម្ភពីសុវត្ថិភាព ហើយសុខចិត្តបង់ប្រាក់ជាង 700 ដុល្លារ។
គាត់បាននិយាយនៅថ្ងៃទី 31 ខែមករាថា “ការធ្លាក់យន្តហោះធ្លាប់ជារឿងកម្រ ប៉ុន្តែឥឡូវនេះខ្ញុំមានអារម្មណ៍ថាវាកើតឡើងញឹកញាប់ជាង។ គ្មានការធានាថាគ្រួសាររបស់ខ្ញុំនឹងមិនរងផលប៉ះពាល់ទេ” ៕ ដោយធីរីណា

...

រូបថត​: Korea Times

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print