Update: ការធ្លាក់ដុំដែកចំផ្ទះពលរដ្ឋនៅចោមចៅ៣ បណ្តាលមកពីផ្ទុះម៉ូទ័រស្ថានីយ៍ស្តុកប្រេងរបស់ឧកញ៉ា ឡុង ហួ! មិនមែនដែកធ្លាក់មកពីណានោះឡើយ! ក្រោយកើតហេតុ ឧកញ៉ា ឡុង ហួ ចេញថ្លៃខូចខាតជូនផ្ទះម្ចាស់ផ្ទះដើម្បីបញ្ចប់រឿង!

ចែករំលែក៖

ភ្នំពេញ: ករណីដែកធ្លាក់ពីលើមេឃនៅខណ្ឌពោធិ៍សែនជ័យ ជាករណីផ្ទុះម៉ូទ័រចេញពីទីតាំងស្ដុកប្រេងរបស់ឧកញ៉ា ឡុង ហួ

(ភ្នំពេញ)៖ ករណីដែកធ្លាក់ត្រូវផ្ទះប្រជាពលរដ្ឋ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ គឺជាករណីផ្ទុះម៉ូទ័រចេញពីទីតាំងស្ដុកប្រេងរបស់ឧកញ៉ា ឡុង ហួ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង​ការនគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា ហេតុការណ៍ធ្លាក់ដែកពីលើមេឃនោះ គឺជាករណីផ្ទុះស្ថានីយ៍ស្ដុកប្រេង របស់ឧកញ៉ា ឡុង ហួ។ ក្នុងនោះ បានបណ្ដាលឲ្យត្រូវចំផ្ទុះប្រជាពលរដ្ឋចំនួន២ទីតាំង ដែលមានម្ចាស់ឈ្មោះ មាស ស្រីណាត អាយុ៤៥ឆ្នាំ និងឈ្មោះ ញ៉ែម ស្រីម៉ាច អាយុ៣៥ឆ្នាំ និងត្រូវចំផ្លូវបេតុងភូមិអង្គ។

បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បន្ទាប់ពីមានហេតុការណ៍កើតឡើង ដោយមានការសម្របសម្រួលពីអាជ្ញាធរ និងសមត្ថកិច្ច ម្ចាស់ទីតាំងស្ដុកប្រេងឧកញ៉ា ឡុង ហួ បានសងសំណងទៅកាន់ភាគីជនរងគ្រោះដើម្បីបញ្ចប់រឿង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print