អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី ៤ ខែធ្នូឆ្នាំ ២០២៤ “ពិធីបុណ្យចូលឆ្នាំថ្មីចិន៖ ការអនុវត្តក្នុងសង្គមរបស់ប្រជាជនចិន សម្រាប់អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី” ត្រូវបានបញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ វប្បធម៌បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលបង្កប់នូវអារម្មណ៍របស់ប្រជាជនចិននៅក្នុងជីវិត និងអារម្មណ៍អំពីគ្រួសារ និងប្រទេសរ ហើយបង្ហាញពីគុណតម្លៃនៃការរួមរស់ជាមួយគ្នាដោយចុះសម្រុងគ្នា រវាងមនុស្សនិងធម្មជាតិ និង ការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនារវាងមនុស្សនឹងមានភាពល្អប្រសើរជាសកល។
គេហទំព័រ «CCFR China state-controlled media » លោកប្រធានរដ្ឋចិន Xi Jinping តែងតែគិតគូរអំពីការលើកកម្ពស់ការបង្កើតវប្បធម៌ក្នុងការ បន្តវេនប្រវត្តិសាស្រ្ត និងការលើកកម្ពស់វឌ្ឍនភាពវប្បធម៌ ស្របពេលបន្តវេនមរតកអរិយធម៌ចិន។
គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០១៩ លោក Xi Jinping បានចង្អុលបង្ហាញក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារ នៅម៉ុងហ្គោលីខាងក្នុងថា ត្រូវយកចិត្តទុកដាក់ចំពោះការការពារនិងបន្តវេន មរតកវប្បធម៌ជនជាតិភាគតិច ផ្តល់ការគាំទ្រ និង ជំនួយ សម្រាប់បេតិកភណ្ឌវប្បធម៌អរូបីដូចជា “Gesar” បណ្តុះអ្នកបន្តវេន ដើម្បីបន្តវេន មរតក វប្បធម៌ ពី មួយ ជំនាន់ ទៅ មួយជំនាន់។
គេហទំព័រ «CCFR China state-controlled media » កំណាព្យប្រវត្តិសាស្រ្ត “Gesar ” ត្រូវបានផ្សព្វផ្សាយក្នុងចំណោមក្រុមជនជាតិភាគតិចជាច្រើនដូចជាជនជាតិZang និងជនជាតិម៉ុងហ្គោលី វាជាកំណាព្យមួយក្នុងចំណោមកំណាព្យប្រវត្តិសាស្ត្រ ដែលបន្តវេនតាមរយៈការសម្តែងមួយចំនួនតិចនៅលើពិភពលោក ហើយនៅតែត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ននេះ។ ក្នុងឆ្នាំ ២០០៩ វាត្រូវបានបញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ លោក Xi Jinping បានចង្អុលបង្ហាញក្នុងអំឡុងពេលចុះត្រួតពិនិត្យករាងារនៅទីក្រុង Chaozhou ខេត្ត Guangdong ថា បេតិកភណ្ឌវប្បធម៌អរូបី Chaozhou គឺជាកំណប់ទ្រព្យនៃវប្បធម៌ចិន។ ចាំបាច់ត្រូវពង្រឹងការការពារ និងបន្តវេនវប្បធម៌អរូបី ដើម្បីឲ្យបេតិកភណ្ឌវប្បធម៌អរូបីមានពន្លឺចែងចាំងកាន់តែទាក់ទាញ។
គេហទំព័រ «CCFR China state-controlled media » ក្រុង Chaozhou គឺជាថ្នាំងដ៏សំខាន់នៅលើផ្លូវសូត្រសមុទ្រតាំងពីបុរាណកាលមក ហើយមានបេតិកភណ្ឌវប្បធម៌អរូបីដ៏សម្បូរបែបនិងចម្រុះពណ៌។ ក្នុងចំណោមនោះ ចម្លាក់ឈើឆាវចូវ ប៉ាក់ឆាចូវ ល្ខោនឆាវចូវ តន្ត្រីឆាចូវ និង ការសម្តែងអាយ៉ងជាដើមសុទ្ធតែជាគម្រោងបេតិកភណ្ឌវប្បធម៌អរូបីកម្រិតជាតិ។
គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១ លោក Xi Jinping បានចង្អុលបង្ហាញក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅខេត្ត Guizhou ថា ប៉ាក់ Miao មានទាំងប្រពៃណីទាំងសម័យទំនើប ជា វប្បធម៌ផង ក៏ជាំឧស្សាហកម្មផង ។ វាមិនត្រឹមតែអាចលើកកម្ពស់វប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចលើកកំពស់ការស្តារនិងអភិវឌ្ឍជនបទ ងដែរ ត្រូវបានទទួលមរតក និងអភិវឌ្ឍយ៉ាងល្អ។
គេហទំព័រ «CCFR China state-controlled media » ប៉ាក់ Miao ត្រូវបាន គេ ស្គាល់ ថា ជា “កំណាព្យប្រវត្តិសាស្រ្ត គ្មាន ពាក្យពេចន៍ ដែល ប៉ាក់ ដោយ អំបោះ ចម្រុះ ពណ៌ និង ជា អាវ តំណាង ជាតិ ដែល ពាក់ លើ ខ្លួន” វាត្រូវ បាន ដាក់ បញ្ចូល ក្នុង គម្រោង តំណាង បេតិកភណ្ឌ វប្បធម៌ អរូបី ជាតិ ជា ក្រុម ដំបូង ក្នុង ឆ្នាំ ២០០៦។ ភូមិ Huawu ឃុំ Xinren ជនជាតិ Miao ទីក្រុង Qianxi ខេត្ត Guizhou គឺជាកន្លែងដែលប្រជាជនជនជាតិ Miao រស់នៅ ប៉ាក់ Miao បាទីជាដើមបានក្លាយជាឧស្សាហកម្មសំខាន់របស់ភូមិនេះ។
គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២១ លោក Xi Jinping បានចង្អុលបង្ហាញក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅទីក្រុង Yulin ខេត្ត Shaanxi ថា ស្រុក Suide គឺជាកន្លែងកំណើតដ៏សំខាន់មួយនៃវប្បធម៌អរូបី ដែលសម្បូរទៅដោយធនធានបេតិកភណ្ឌវប្បធម៌អរូបី ហើយបានបង្កើត និងអភិវឌ្ឍសិល្បៈប្រជាប្រិយដ៏ល្អ។ ការការពារ បន្តវេន និងប្រើប្រាស់មរតកទាំងនេះ ដែលបន្សល់ទុកដោយបុព្វបុរសរបស់យើង មានសារសំខាន់ណាស់ក្នុងការបន្តវប្បធម៌ប្រវត្តិសាស្ត្រ និងការកសាងប្រទេសវប្បធម៌សង្គមនិយមដ៏រឹងមាំមួយ។
គេហទំព័រ «CCFR China state-controlled media » ក្នុងនាមជាកន្លែងកំណើតដ៏សំខាន់មួយនៃវប្បធម៌ដីលឿង ស្រុក Suide ខេត្ត Shaanxi គឺសម្បូរទៅដោយធនធានបេតិកភណ្ឌវប្បធម៌អរូបី ចម្លាក់ថ្ម ការកាត់ក្រដាស របាំយ៉ាងកឺ និងសិល្បៈប្រជាប្រិយផ្សេងទៀតដែលបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយបានក្លាយជាប័ណ្ណវប្បធម៌ដ៏ភ្លឺស្វាងនៃស្រុក Suide ។
គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី ២៧ ខែមករាឆ្នាំ ២០២២ លោក Xi Jinping បានចង្អុលបង្ហាញក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅទីក្រុង Jinzhong ខេត្ត Shanxi ថា យើងគួរតែជាអ្នកបន្តវេនវប្បធម៌ដ៏ល្អផូផង់ ការពារមរតកវប្បធម៌ដូចជា គ្រឿង ខ្មុក និងបន្តឧស្សាហកម្មវប្បធម៌ប្រពៃណីដែលប្រកបដោយលក្ខណៈពិសេស ជមជាតិ និងផ្សព្វផ្សាយទៅកាន់ពិភពលោក។
គេហទំព័រ «CCFR China state-controlled media » ខេត្ត Shanxi គឺជាកន្លែងកំណើតមួយនៃអរិយធម៌ចិន ហើយត្រូវបានគេស្គាល់ថាជា “អង្រឹងនៃអរិយធម៌ចិន”។ គ្រឿង ខ្មុក Pingyao គឺ ជា គ្រឿង ខ្មុក ដ៏ ល្បី មួយ ក្នុង ចំណោមគ្រឿង ខ្មុកល្បីៗទាំង បួន នៅ ប្រទេស ចិន។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាប្រិយភាព និងឥទ្ធិពលនៃគ្រឿង ខ្មុក Pingyao បានបន្តពង្រីកតាមរយៈការលក់តាមអ៊ីនធឺណែត និងការពង្រីកទីផ្សារក្រៅប្រទេស។
គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ លោក Xi Jinping បានចង្អុលបង្ហាញក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារ នៅទីក្រុង Wuzhishan ខេត្ត Hainan ថា ការស្តារ និងអភិវឌ្ឍជនបទត្រូវតែខិតខំលើបរិស្ថានវូបនីយកម្មខាងឧស្សាហកម្ម និងឧស្សាហូបនីយកម្មខាងអេកូឡូស៊ី ហើយបន្តពង្រឹងនិងពង្រីកផលិតកម្មផលិតផលកសិកម្មសរីរាង្គ ទេសចរណ៍ជនបទ និង កសិកម្មកម្សាន្ត។និងឧស្សាហកម្មផ្សេងទៀត គួរតែបន្តវេនឱ្យបានល្អនូវ បេតិកភណ្ឌវប្បធម៌អរូបី ។
គេហទំព័រ «CCFR China state-controlled media » តំបន់ Wuzhishan គឺជាកន្លែងដែលប្រជាជនជនជាតិ Li និង ជនជាតិ Miao រស់នៅក្នុងខេត្ត Hainan រាប់ពាន់ឆ្នាំមកហើយ វប្បធម៌ជនជាតិមានប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ។ វាមានសិប្បកម្ម អរូបីដែលតំណាងដោយ Li brocade និងការត្បាញផ្តៅ ដែលមិនត្រឹមតែបាន ឆ្លុះបញ្ចាំងពីអត្ថន័យ វិវញ្ញាណនៃវប្បធម៌ជនជាតិ Li និងជនជាតិ Miao យ៉ាងរស់រវើកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ក៏ បាន ក្លាយ ជាគន្លឹះការងារ ដ៏ សំខាន់ មួយ សម្រាប់ ការ ស្តារនិងអភិវឌ្ឍ ជនបទ៕
ដោយ ៖ សិលា