ផ្អើលទាំងព្រឹក ! ជនសង្ស័យ ចូលទិញអីវ៉ាន់ ឱកាសល្អ ឆក់ខ្សែក ជនរងគ្រោះ អូស ជាច្រើនម៉ែត្រ ប៉ុន្តែមិនបានសម្រេចជិះម៉ូតូគេចបាត់ស្រមោលនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ ចូលទិញអីវ៉ាន់ ឱកាសល្អ ឆក់ខ្សែក របស់ជនរងគ្រោះ បណ្ដាលអោយអូស ជាច្រើនម៉ែត្រ ប៉ុន្តែមិនបានសម្រេច ជិះម៉ូតូគេចបាត់ស្រមោលនៅក្រុងស្វាយរៀង។

ហេតុការណ៍នេះកើតឡើងវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី១ខែកុម្ភះឆ្នាំ២០២៥ស្ថិតក្នុងភូមិរោងបន្លែសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

តាមអ្នកភូមិបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ លី អាយុ ប្រមាណ៥០ឆ្នាំមុខរបរ លក់ដូរ រស់ក្នុងភូមិរោងបន្លែសង្កាត់ស្វាយរៀងក្រុងស្វាយរៀង ខណ:ខ្សែក មានទំងន់ជិត៣តំឡឹង ប៉ុន្តែបានដាច់ធ្លាក់ លើដី។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុ មានយុវជនសង្ស័យម្នាក់ពាក់អាវ ស  ជិះម៉ូតូហុងដាសេ១២៥មួយគ្រឿងមិនចាំស្លាកលេខ ដោយឈប់មុខតូបលក់ដូរអីវ៉ាន់ហើយបានធ្វើចូលទិញ ដោយមានឱកាសល្អ ក៏បានឆក់យកខ្សែកជនរងគ្រោះ ប្រហែលជិត៣តំឡឹង បណ្ដាលអោយអូសជាច្រើនម៉ែត្ររងរបួសស្រាលប៉ុន្តែជនសង្ស័យឆក់ មិនបានសម្រេចនោះទេ។

សាក្សីបានបន្តថា ក្រោយពីធ្វើសកម្មភាពជនសង្ស័យបានបើកម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដងខណៈបុរសជាជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកមកព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print