ប្រជាពលរដ្ឋ៖ មេត្តាអាជ្ញាធរនិងសមត្ថកិច្ចបង្ក្រាបទីតាំងកន្ទុយលេខ៣កន្លែងក្នុងផ្សាររីករាយផង

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងតិចមានទីតាំងកន្លែងកត់កន្ទុយលេខចំនួន៣ កំពុងដំណើរការយ៉ាងរលួននៅក្នុងផ្សាររីករាយ ស្ថិតក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានរយៈពេលជាយូរខែមកហើយមិនមានសមត្ថកិច្ច និងអាជ្ញាធរចុះទៅណែនាំ ឬបង្ក្រាបនោះទេ មានតែសមត្ថកិច្ចពួកគាត់ទៅយកលុយបន្ដិចបន្តួចដើម្បីក្រពះ សាហុយសាំងតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋនិយាយយ៉ាងដូច្នេះថា កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅតាមតូបកាហ្វេ និងកន្លែងលក់ដូរតាមផ្សារ។

ប្រជាពលរដ្ឋលើកឡើងថា មិនបាច់ទៅប្រឹងបង្ក្រាបបទល្មើសធ្វើអ្វីទេ បើទីតាំងល្បែងនៅនឹងមុខ ឃើញនឹងភ្នែក យ៉ាងអនាធិបតេយ្យពេញផ្សាររីករាយមិនបង្ក្រាបនោះ? ពីព្រោះការរក្សាទុកទីតាំងបនល្បែងមានន័យថា សមត្ថកិច្ចនិងអាជ្ញាធរដូចជាមានចេតនាចិញ្ចឹម ឬបង្កើតឲ្យមានបទល្មើសក្នុងមូលដ្ឋានអីចឹង?

វេទិការសាធារណៈដែលបានធ្វើឡើងកន្លងមករវាងអាជ្ញាធរសមត្ថកិច្ចជាមួយប្រជាពលរដ្ឋ អាចគ្មានប្រសិទ្ធភាព ប្រសិនបើការងារតូចតាចក្នុងមូលដ្ឋាននៅព្រងើយកន្តើយទុកឲ្យបនល្បែងរាលដាល ឲ្យចាក់កន្ទុយលេខពេញផ្សារបែបនេះ។

ប្រជាពលរដ្ឋបានលើកឡើងថា អ្នកកត់កន្ទុយលេខម្នាក់ៗថ្លើមធំណាស់ សម្ដីយកមេឃទ្រាប់គូថអង្គុយ សុទ្ធតែពួកគេបានបង់លុយឲ្យអាជ្ញាធរនិងសមត្ថកិច្ចអស់ហើយ។ បើអាជ្ញាធរនិងសមត្ថកិច្ចពិតជាបានទទួលនូវការសូកប៉ាន់ពីទីតាំងកន្ទុយលេខក្នុងផ្សាររីករាយនេះមែនគឺជាអំពើខុសច្បាប់ដែលអាជ្ញាធរខណ្ឌក្នុងនាមជាគណៈបញ្ជាការឯកភាពខណ្ឌគួរមានវិធានការកំណែទម្រង់លុបបំបាត់បនល្បែង ដើម្បីផ្តល់ភាពសុខសាន្តជូនប្រជាពលរដ្ឋ ដូចអ្វីដែលស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព៕

bphal (3) bphal (1) bphal (2)

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print