រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពាវនាវប្រជាពលរដ្ឋ កុំដុតព្រៃ ព្រោះប៉ះពាល់ដល់ធនធានធម្មជាតិ និងខ្យល់ពុល​ បន្ទាប់ពី​មានករណីភ្លើងឆេះព្រៃ១៩៩កន្លែង​នាពេល​ថ្មីៗ​នេះ!

ចែករំលែក៖

ភ្នំពេញ៖​ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ករណីភ្លើងឆេះព្រៃធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរដល់សត្វព្រៃ និងធនធានធម្មជាតិ។ ហើយភ្លើងឆេះព្រៃនេះ ក៏បង្កឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់បរិស្ថាន ជាពិសេសបង្កើតខ្យល់ពុលនៅក្នុងបរិយាកាស។

បន្ថែមពីនេះ​ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានអំពាវនាវប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា រួមគ្នាទប់ស្កាត់ភ្លើងឆេះព្រៃ និងបញ្ឈប់ការដុតព្រៃ។

របាយ​ការណ៍​​​របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ មាន​ភ្លើងឆេះព្រៃរហូតដល់ទៅ១៩៩កន្លែង។​

ករណី​ភ្លើងឆេះព្រៃត្រូវបានគេរកឃើញថា បណ្តាលមកពីអ្នកតាមរកសត្វព្រៃដុត ដើម្បីដេញ​សត្វ និងកើតចេញពីការធ្វេសប្រហែសរបស់អ្នកដើរព្រៃដុតភ្លើង​ចំអិនអាហារ ហើយ​មិន​បានពន្លត់ ឬបណ្តាលមកពីអ្នកជក់បារីបោះចោលផ្តេសផ្តាស់ជាដើម។

យោងតាមក្រមបរិសា្ថន និងធនធានធម្មជាតិ មាត្រា៨៥៩ បានចែងថា ការ​ធ្វេស​​ប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះ​តំបន់ដីមមោកជាបទល្មើសធនធានធម្មជាតិថ្នាក់ទី១ ក្នុងតំបន់ការ​ពារធម្មជាតិ​ ដែល​ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយខែ ដល់មួយឆ្នាំ និងពិន័យជាប្រាក់​ពី១០​លាន​រៀល ដល់១០០លានរៀល។

...

មាត្រា៨៥១ បានចែងថា ចំពោះបុគ្គលណា ដែលបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះ​តំ​បន់​ដីមមោកដោយចេតនា ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ក្នុងតំបន់ការពារ​ធម្មជាតិ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print