ភ្នំពេញ ៖ នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្រសួងធនធានទឹក និងឧតុនិយម បានអន្តរាគមន៍បូមទឹកទៅជួយសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំ នៅខេត្តចំនួន ៩ ដោយបានបូមទឹកជួយសង្គ្រោះបានចំនួន ២,៨៦៣ហិកតា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ ខេត្តទាំង ៩ ដែលបានអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់ប្រជាកសិករ រួមមាន ទី១/ ខេត្តកំពង់ធំ មានចំនួន ៤ទីតាំង ជួយសង្គ្រោះបានចំនួន ៧៩ហិកតា, ទី២/ ខេត្តពព្រៃវែង មានចំនួន ៧ទីតាំង ជួយសង្គ្រោះបានចំនួន ១,១៧១ហិកតា, ទី៣/ ខេត្តស្វាយរៀង មានចំនួន ២ទីតាំង ជួយសង្គ្រោះបានចំនួន ៥០ហិកតា, ទី៤/ ខេត្តកណ្ដាល មានចំនួន ១១ទីតាំង ជួយសង្គ្រោះបានចំនួន ៧២៥ហិកតា, ទី៥/ ខេត្តក្រចេះ មានចំនួន ១ទីតាំង ជួយសង្គ្រោះបានចំនួន ១៥ហិកតា, ទី៦/ ខេត្តត្បូងឃ្មុំ មានចំនួន ១ទីតាំង ជួយសង្គ្រោះបានចំនួន ១៦០ហិកតា, ទី៧/ ខេត្តកំពង់ចាម មានចំនួន ២ទីតាំង ជួយសង្គ្រោះបានចំនួន ៦១ហិកតា, ទី៨/ ខេត្តកំពត មានចំនួន ២ទីតាំង ជួយសង្គ្រោះបានចំនួន ៧០ហិកតា និងទី៩/ ខេត្តសៀមរាប មានចំនួន ១ទីតាំង ជួយសង្គ្រោះបានចំនួន ៥៣២ហិកតា ៕
ដោយ ៖ សិលា