យន្តហោះដែលធ្លាក់នៅក្រុងPhiladelphia សហរដ្ឋអាមេរិកមានដឹកមនុស្ស ៦ នាក់ នៅមិនទាន់ដឹងច្បាស់ពីចំនួនអ្នកស្លាប់និងរបួស និងស្ថានភាពខូចខាតលំនៅឋាននោះទេ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ៣១ ខែមករា រដ្ឋបាល អាកាសចរណ៍សហរដ្ឋអាមេរិក បាន ចេញ សេចក្តី ថ្លែ ងការណ៍ថា នៅលើយន្តហោះដែលធ្លាក់នៅក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋ អាមេរិកមានដឹកមនុស្ស ៦ នាក់ យន្តហោះបាន បុកចំលំនៅឋាន និង រថយន្ត លើផ្ទៃដី។ ឥឡូវ នេះ នៅមិនទាន់ដឹងច្បាស់ពីស្ថានភាពចំនួនអ្នកស្លាប់ និង របួស និង ការ ខូចខាតលំនៅឋាន នោះទេ ។

គេហទំព័រ «CCFR China state-controlled media » សេចក្តីថ្លែងការណ៍បាន អះអាងថា យន្តហោះ ខ្នាតតូចមួយគ្រឿង គ្រោងហោះ ហើរ ទៅ កាន់ រដ្ឋ Missouri បន្ទាប់ពីហោះឡើងពីព្រលានយន្តហោះក្រុងPhiladelphia យន្តហោះនេះបានធ្លាក់នៅវេលាប្រហែល ម៉ោង ១៨ និង ៣០ នាទីថ្ងៃទី ៣១ ខែ មករាតាមម៉ោងក្នុងតំបន់ លើយន្តហោះ មានផ្ទុកមនុស្ស ៦ នាក់ ។ ក្រុមប្រឹក្ស ជាតិ ទទួលបន្ទុកសុវត្ថិភាពដឹកជញ្ជូនអាមេរិកនឹង ដឹកនាំ ការងារ ស៊ើបអង្កេត ពាក់ព័ន្ធ។
គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា យន្តហោះនេះគឺជា យន្តហោះដឹកជញ្ចូន វេជ្ជសាស្រ្ត នៃក្រុមហ៊ុន ជួយ សង្គ្រោះ យន្តហោះ និង ជួយ សង្គ្រោះ ផ្លូវអាកាស។ បើកតាម សេចក្តីថ្លែងការណ៍ នៃ ក្រុមហ៊ុននេះ នៅលើយន្តហោះនេះ មាន បុគ្គលិកបម្រើការលើយន្តហោះ ចំនួន ៤ នាក់ អ្នកជំងឺជាកុមារ និង អ្នកកំដរម្នាក់ ។ បច្ចុប្បន្ន មិនអាចបញ្ជាក់ថា មាន អ្នក នៅ រស់ រានមានជីវិតឬអត់ទេ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print