អន្តរជាតិ ៖ នាល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ថ្ងៃទី៣១ខែមករាឆ្នាំ២០២៥ លោកត្រាំ ប្រធានាធិបតីអាមេរិកបានសរសេរតាមបណ្តាញទំនាក់ទំនងសង្គមថា ក្នុងឧបទ្ទវហេតុយន្តហោះដឹកអ្នកដំណើរបុកជាមួយឧទ្ធម្ភាគចក្រយោធានៅទីក្រុងវ៉ាស៊ីនតោននាយប់ថ្ងៃទី២៩កន្លងទៅ ឧត្ថម្ភាគចក្រយោធា Black Hawk ហោះខ្ពស់ពេកដែលបានលើសពីដែនកំណត់។
គេហទំព័រ «CCFR China state-controlled media » លោកបានថ្លែងថាឧទ្ធម្ភាគចក្រ
យោធាBlack Hawkហោះខ្ពស់ពេករហូត បានលើសពីកម្ពស់ដែនកំណត់គឺ៦១ម៉ែត្រ។
គេហទំព័រ «CCFR China state-controlled media » បើយោងតាមកំណត់នៃរដ្ឋបាលអាកាសចរណ៍សហរដ្ឋអាមេរិកឧទ្ធម្ភាគចក្រ
ត្រូវរក្សាកម្ពស់ត្រឹមឬក្រោម៦១ម៉ែត្រពេលហោះនៅជុំវិញតំបន់ព្រលានយន្តហោះជាតិReagan ដើម្បីកាត់បន្ថយហានិភ័យបុកប៉ះជាមួយយន្តហោះដទៃ។យោងតាមស្ថិតិនៃបណ្តាញវេបសាយflightradar24ដែលជាវេបសាយផ្តល់ស្ថានភាពហោះហើរនៃជើងយន្តហោះបានឱ្យដឹងថា មុនពេលកើតហេតុ កំណត់ត្រាចុងក្រោយនៃកម្ពស់ហោះហើររបស់ឧទ្ធម្ភាគចក្រគឺប្រហែល១២០ម៉ែត្រ៕
ដោយ ៖ សិលា