រថយន្ដ FORD RAPTOR  បុកជាមួយរថយន្ដTOYOTA PRIUS ត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹងបណ្ដាលឱ្យរថយន្ដខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដ២គ្រឿងបើកខ្វះការប្រុងប្រយ័ត្នបានបុកគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលអោយរថយន្ដមួយគ្រឿងឡើងលើខឿនផ្លូវបន្ថែមទៀតរងការខូចខាតទាំងសងខាង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៤០ កែងនឹងផ្លូវលេខ៦៣ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ដម៉ាក FORD RAPTOR មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BW- 9488 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦៣ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ពេលដែលធ្វើដំណើរមកដល់ចំណុចផ្លូវបំបែកជាបួនកែងនឹងផ្លូវលេខ២៤០ ស្រាបតែមានរថយន្ដម៉ាកTOYOTA PRIUS ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2CA- 6922 បានធ្វើដំណើរតាមផ្លូវលេខ២៤០ ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿនដូចគ្នា ក៏ស្រាប់តែរថយន្ត FORD RAPTOR បុកពីចំហៀងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតផ្នែកពីចំហៀងយ៉ាងដំណំ ចំណែករថយន្ដព្រុសបុកឡើងលើខឿនផ្លូវខូចខាតបន្ថែមទៀត ។
ដោយឡែកក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះគ្មានអ្នករងរបួសនោះទេ ខូចខាតតែរថយន្ដម៉ាកTOYOTA PRIUS ពីចំហៀង និងរថយន្ដ FORD RAPTOR ផ្នែកពីខាងមុខ ។

...

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្នានបានចុះមកចំណុចកើតហេតុធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្ដទាំង២គ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំដោះស្រាយនាពេលក្រោយ ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print