ស្រវឹងស្រាបើករថយន្ដទៅបុកពីក្រោយរុឺម៉កបណ្តាលឱ្យស្លាប់​ម្នាក់របួសស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបានបើករថយន្តម៉ាក ស្តារិច​ មួយគ្រឿងបោះពួយយ៉ាងលឿនរេចង្កូតជ្រុលទៅបុកពីក្រោយរុឺម៉កដែលកំពុងបណ្តើរតាមដងផ្លូវ៦០ម៉ែត្របណ្តាលឱ្យបុរសម្នាក់ស្លាប់ ចំណែកឯស្រ្តីនិងបុរសម្នាក់ទៀតរួមដំណើរជាមួយរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧:៣០នាទីយប់ ថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ រតនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាកម្មករសំណង់ មានស្រុកកំណើត នៅខេត្តកំពង់ធំ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះមានគ្នា៣នាក់ ក្នុងនោះមានស្រ្តីម្នាក់ ពួកគេទើបតែចេញពីធ្វើការ រួច
អូសរុឺម៉កធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង
ខណៈម៉ូតូសណ្តោងរុឺម៉កខូចធាក់អត់ឆេះ។ ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងម៉ាកស្តារិច ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BW-9795 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នាក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនទាំងស្ថានភាពស្រវឹងជោកជាំ។ លុះពេលបើកមកដល់ចំណុចកើតហេតុក៏រេចង្កូតជ្រុលទៅបុកពីក្រោយម៉ូតូសណ្ដោងរុឺម៉កយ៉ាងពេញទំហឹងបណ្ដាលឱ្យប៉ើងបុរសរងគ្រោះបោកក្បាលនៅនឹងផ្លូវស្លាប់ភ្លាមៗ ចំណែកឯបុរសនិងស្ត្រីម្នាក់ទៀតដែលរួមដំណើរជាមួយរងរបួសស្រាល ហើយភ្លាមៗនោះដែររថយន្តបង្កមិនព្រមឈប់ដោះស្រាយនោះទេបានបន្តល្បឿនបើករត់រហូតមកដល់ចំណុចក្បែរបុរីប៉េងហួតក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យត្រូវបានបងប្អូនប្រជាពលរដ្ឋតាមប្រដេញពីក្រោយឃាត់បានប្រគល់ឲ្យទៅសមត្ថកិច្ចយកទៅប៉ុស្តិ៍នគរបាលសង្កាត់ជើងឯកសួរនាំបន្ត។

...

បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងរ៉ូម៉កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ។ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print