ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ជម្រាបជូនលោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ចំពោះការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ យោង អនុក្រឹត្យលេខ ១៣៧ អនក្រ.បក ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា។
រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាសូមជម្រាប លោក លោកស្រីប្រធាន ជ្រាបថា៖ នៅឆ្នាំសិក្សា ២០២៤-២០២៥ ក្រសួងអប់រំ យុវជន និងកីឡានឹងបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ដោយរៀបចំដូចលំនាំនៃការប្រឡងនៅឆ្នាំសិក្សា ២០២៣-២០២៤។ ក្រសួងនឹងចេញសេចក្តីណែនាំបច្ចេកទេស សម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រីប្រធាន ជ្រាបតាមការគួរ៕
...
ដោយ ៖ សិលា