១១ថ្ងៃ មន្រ្តីអត្តសញ្ញាណកម្មផ្តល់សេវាជូនប្រជាពលរដ្ឋប្រមាណជាង ២ម៉ឺនសេវា!

ចែករំលែក៖

ភ្នំពេញ ៖ ត្រឹមរយៈពេល១១ថ្ងៃកន្លងមកនេះ គិតចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មន្ត្រីទទួលបន្ទុកការងារអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃបានបន្តផ្ដល់សាវាជូនប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង២ម៉ឺនសេវា។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យសេវាដែលមន្រ្តីអត្តសញ្ញាណកម្មបានផ្តល់ជូនប្រជាពលរដ្ឋរួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានចំនួន៨.៨៣៤សន្លឹក លិខិតឆ្លងដែន ៩.១៦២ក្បាល លិខិតធ្វើដំណើរ១.៩៤៧ក្បាល សៀនភៅស្នាក់នៅ ២.៨៣៩ក្បាល និងសៀវភៅគ្រួសារមានចំនួន ២.៦៧៤ក្បាលផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបានផ្ទេរសេវាធ្វើសៀវភៅស្នាក់នៅ មកឱ្យស្ថិតក្រោមសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំ សង្កាត់ និងសៀវភៅគ្រួសារមកនៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ។ ដោយឡែកសេវាអត្តសញ្ញណបណ្ណ ក៏ត្រូវបានអនុវត្តតាមយន្តការសម្បូរបែប រួមទាំងចល័តតាមភូមិ ខណៈសេវាលិខិតឆ្លងដែន ថ្មីៗនេះក៏ទើបបើកស្នាក់ការនៅខេត្តសៀមរាប៕

...

ដោយ ៖ កញ្ញា សេង សុខហ៊ុន  មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print