Update ៖ ឃាត់ខ្លួនបុរសជាសន្តិសុខរោងចក្រអាមេរិកកាំងម្នាក់ក្រោយដេីរយកលុយដាក់ខែអាជីវករលក់ដូរតាមតូបមុខរោងចក្រក្នុងមួយតូប៥០ម៉ឺនរៀល(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖​ បុរសជាប្រធានសន្តិសុខរោងចក្រអាមេរិកកាំងម្នាក់បានដេីរយកលុយដាក់ខែពីអាជីវករលក់ដូរតាមតូបនៅចំណុចមុខរោងចក្រអាមេរិកកាំង​ តាមផ្លូវ៣០ម៉ែត្រ​ ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ត្រូវបានកម្លាំងអាជ្ញាធរឃាត់ខ្លួន​ នឹងចាត់ការតាមនីតិវិធី​ នៅព្រឹកថ្ងៃទី៣​ ខែកុម្ភះ​ ឆ្នាំ២០២៥​ ។

បុរសខាងលេីមានឈ្មោះ​ ផល​ ភេទប្រុសអាយុ៤០ឆ្នាំ​ មុខរបរជាប្រធានសន្តិសុខរោងចក្រអាមេរិកកាំង​ ។

លោកប៉ាង​ លីដា​ អភិបាលរងខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា​ ក្រោយពីទទួលព័ត៌មានពីស្ត្រីម្នាក់ជាអាជីវករលក់ដូរនៅមុខរោងចក្រអាមេរិកកាំង​ ថាមានបុរសម្នាក់បានដេីរយកលុយដាក់ខែក្នុងមួយតូប៥០ម៉ឺនរៀល​ ដេីម្បីជាថ្នូរដោះដូរឲ្យបានលក់ដូរនៅទីនោះ​ ។ នៅព្រឹកថ្ងៃទី៣​ ខែកុម្ភះ​ លោក​ បានដឹកនាំកម្លាំងចុះទៅទីតាំងខាងលេីនឹងបានទំនាក់ទំនងទៅបុរសខាងលេីសួរនាំ​ជំវិញបញ្ហានេះ។
នៅចំពោះមុខអាជ្ញាធរបុរសខាងលេីបានសារភាពថា​ រូបគាត់ពិតជាបានដេីរយកលុយពីបងប្អូនអាជីវករពិតប្រាកដមែន។
លោក​ ប៉ាង​ លីដា​ បានបញ្ជាក់ទៀតថា​ ក្រោយពីមានការបញ្ជាផ្ទាល់ពីលោក​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានី​ ឲ្យបញ្ជូនខ្លួនបុរសជាសន្តិសុខខាងលេីទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ័សែនជ័យដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី។

បច្ចុប្បន្នបុរសខាងលេីត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕

...

 

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print