មន្រ្តីនគរបាលខេត្តបាត់ដំបង ចុះបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនសិស្សានុសិស្សនៅវិទ្យាល័យ ក្តុលដូនទាវ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ស្របតាមប្រសាន៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង លោកឧត្តមសេនីយ៍ត្រី ម៉ាក ទន ស្នងការរង ផែនការងារអត្តសញ្ញាណកម្ម លោកឧត្តមសេនីយ៍ត្រី រឿម ធុច ស្នងការរងជំនួយការដឹកនាំការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ លោកវរសេនីយ៍ទោ សាន សីហ៊ាន នាយការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បានដឹកនាំមន្ត្រីជំនាញនៃការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាន ប្រើប្រាស់រថយន្តធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច ល័តចំនួន ០២ គ្រឿង ចុះបំពេញបែបបទ ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនសិស្សានុសិស្ស លោក គ្រូ អ្នកគ្រូ នៅវិទ្យាល័យក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាលើកទី២ ។

តាមទិន្នន័យដែលទទួលបានពីវិទ្យាល័យក្តុលដូនទាវ នៅពេលនេះមានសិស្សានុសិស្ស ចំនួន ១៦៩នាក់ ដែលដល់អាយុត្រូវបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណជូន ។ 

ក្រុមការងារនឹងបន្តចុះទៅវិទ្យាល័យក្តុលដូនទាវ ដើម្បីបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណជូន ជាបន្ត ទៀតតាមកាលបរិច្ឆេទដែលបានគ្រោងទុក ហើ យ ក្រុមការងារនឹងចុះទៅកាន់វិទ្យាល័យផ្សេងទៀត ក្នុងមូលដ្ឋាន ក្រុងបាត់ដំបងដូចជាវិទ្យាល័យនេតយ៉ង់ -វិទ្យាល័យព្រះមុនីវង្សនិងវិទ្យាល័យសម្តេចឳដែលប៉ាន់ស្មានមាន សិស្សានុសិស្សអាយុ១៥ឆ្នាំមានចំនួ ន ១.០៨៩នាក់។

ដូច្នេះសូមសិស្សានុសិស្ស ក៏ដូចជាបងប្អូនប្រជា ពលរដ្ឋ ដែលមានទីលំនៅក្នុងមូលដ្ឋាន ខាងលើ ត្រៀមនូវឯកសារផ្ទាល់ខ្លួននិងអញ្ជើញទៅបំ ពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅទីនោះ ដើម្បីបានប្រើប្រាស់ក្នុងតាមតម្រូវការប្រចាំថ្ងៃ មន្រ្តីនគរបាលត្រៀមខ្លួនបំពេញការងារជូនដោយស្នាមញញឹម ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print