ឧបករណ៍មុជទឹកផ្ទុកមនុស្សឈ្មោះថា Jiaolong របស់ប្រទេសចិនត្រូវបានធ្វើ បច្ចុប្បន្នភាព

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ឧបករណ៍មុជទឹកផ្ទុកមនុស្ស ឈ្មោះថា Jiaolong ដែលជា ឧបករណ៍សំខាន់ របស់ ជាតិ សម្រាប់ ធ្វើការសិក្សាស្រាវជ្រាវនៅសមុទ្រ ជ្រៅ របស់ប្រទេសចិន ក្រោយពីត្រូវបាន កែលំអរួចរាល់ នឹងបញ្ចប់ការធ្វើតេស្តក្នុងអាងទឹកនៅខែកុម្ភៈឆ្នាំ ២០២៥ និង ធ្វើតេស្តក្នុងសមុទ្រ នៅខែមីនា។

គេហទំព័រ «CCFR China state-controlled media » អ្នកសារព័ត៌មានបានទទួលដំណឹងពីរដ្ឋបាលគ្រប់គ្រងកិច្ចការមហាសមុទ្រ របស់ប្រទេសចិនឱ្យដឹងថា បច្ចុប្បន្ន អ្នកមុជទឹកនិង បុគ្គលិកបច្ចេកទេសកំពុង ធ្វើ ការងារកែលំអឧបករណ៍មុជទឹកផ្ទុកមនុស្សឈ្មោះថា Jiaolong យ៉ាងដុតដៃដុតជើង ។ ការលើកកម្ពស់ខាងបច្ចេកទេសនៃគ្រឿងបន្លាស់នេះនឹងពង្រឹង នូវ សមត្ថភាព ទូទៅ និងសមត្ថភាពប្រតិបត្តិការដោយសុវត្ថិភាពនៃឧបករណ៍នេះ ពង្រឹង សមត្ថភាព គ្រប់គ្រងដោយម្ចាស់ការ នៃបច្ចេកទេស វាស់ស្ទង់ក្នុងសមុទ្រ ជ្រៅ និងរក្សាឧត្តភាព ឈានមុខគេ នៃបច្ចេកទេសឧបករណ៍មុជទឹកផ្ទុកមនុស្សJiaolong ដើម្បីផ្តល់ការ គាំទ្រ ខាងបច្ចេកទេសដល់ ជើង នាវាចរណ៍ សិក្សា ស្រាវ ជ្រាវ វិទ្យាសាស្រ្ត នៅសមុទ្រ ជ្រៅជំហានបន្ទាប់។
គេហទំព័រ «CCFR China state-controlled media » សូមជម្រាបថា ក្នុងនាមជា ឧបករណ៍មុជទឹកផ្ទុកមនុស្ស កម្រិត ៧ ពាន់ម៉ែត្រ ដែល ប្រទេសចិន សិក្សាស្រាវជ្រាវនិងផលិតដោយខ្លួនឯង ឧបករណ៍មុជទឹក ផ្ទុក មនុស្ស Jiaolong ជា ” ឧបករណ៍សំខាន់របស់ជាតិ” របស់ប្រទេសចិនសម្រាប់ ឈ្វេង យល់ និង សិក្សា ស្រាវជ្រាវ សមុទ្រ ជ្រៅ ដែល បាននិងកំពុង ដើរតួនាទីដ៏សំខាន់ ក្នុង ការ ជំរុញការ យល់ដឹងចំពោះសមុទ្រ ជ្រៅ និង លើកកម្ពស់ កម្រិត សិក្សា ស្រាវជ្រាវ បែបវិទ្យាសាស្ត្រ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print