ក្រសួងការបរទេសកូរ៉េខាងជើងថ្កោលទោសមតិរបស់លោកRunioរដ្ឋមន្ត្រី ការបរទេសអាមេរិក

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ តាមដំណឹងនៃទីភ្នាក់ងារសារព័ត៌មានជាតិកូរ៉េខាងជើងចុះផ្សាយនៅថ្ងៃទី៣បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានថ្លែងនាថ្ងៃទី២ដោយថ្កោលទោសចំពោះលោក Marco Antonio Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកពេលទទួលបទសម្ភាសន៍ពីប្រព័ន្ធសារព័ត៌មាននាពេលថ្មីៗនេះ បានហៅកូរ៉េខាងជើងថាជា ប្រទេស”ទុច្ចរិត”។

គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យកូរ៉េខាងជើងរូបនេះបានថ្លែងថា ពាក្យសម្ដីដែលបង្កាច់បង្ខូចដល់សេចក្តីថ្លៃថ្នូររបស់ប្រទេសអធិបតេយ្យភាពរបស់លោកRubioបានបំពានទាំងស្រុងលើគោលការណ៍ច្បាប់អន្តរជាតិដែលគោរពអធិបតេយ្យភាពនិងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក វាគឺជាទង្វើបង្កហេតុខាងនយោបាយយ៉ាងធ្ងន់ធ្ងរ ហេតុដូច្នេះ កូរ៉េខាងជើងថ្កោលទោសនិងប្រឆាំងយ៉ាងដាច់ខាតចំពោះទង្វើបែបនេះ។

គេហទំព័រ «CCFR China state-controlled media » លោកបានបន្តថា ពាក្យសម្ដីរបស់លោកRubioបានធ្វើឱ្យកូរ៉េខាងជើងបញ្ជាក់ម្តងទៀតថា គោលនយោបាយអរិភាពរបស់អាមេរិកចំពោះកូរ៉េខាងជើងគ្មានការប្រែប្រួលទេ ហើយបានលាតត្រដាងពីទង្វើខុសឆ្គងរបស់រដ្ឋាភិបាលថ្មីអាមេរិកចំពោះកូរ៉េខាងជើង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print