ការលក់សំបុត្រភាពយន្តនៅក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥បង្កើតកំណត់ត្រាថ្មី ហើយការលក់សំបុត្រភាពយន្តសរុបបានវ៉ាដាច់អាមេរិកខាងជើង ជាប់ចំណាត់ថ្នាក់លេខមួយក្នុងពិភពលោក!

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ យោងតាមស្ថិតិពីរដ្ឋបាលជាតិ ភាពយន្តជាតិ ចិន គិតត្រឹមម៉ោង ១៥ និង៣០នាទី ថ្ងៃទី ៣ ខែកុម្ភៈ ការលក់សំបុត្រភាពយន្ត នៅក្នុងអំឡុងពេលថ្ងៃបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៥បានកើនឡើងដល់ ៨.០២ ពាន់លានយាន់ប្រាក់ចិន ដែលបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មី។

គេហទំព័រ «CCFR China state-controlled media » នៅក្នុងអំឡុងពេលថ្ងៃបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៥ មានខ្សែភាពយន្តថ្មីសរុបចំនួន៦ ត្រូវបានចេញផ្សាយ ។ ក្នុង ចំណោម រឿង ទាំង នោះ រឿង ” Ne Zha ២” បាន ជាប់ ចំណាត់ ថ្នាក់ លេខ មួយ ជាមួយ នឹងការលក់សំបុត្រភាពយន្តចំនួន ៣.៧៩២ ពាន់ លាន យាន់ប្រាក់ចិន។ ទី២ គឺ រឿង” Detective Chinatown 1900″ ដែល មាន ការលក់សំបុត្រភាពយន្តចំនួន ១.៩៨៣ ពាន់ លាន យាន់ប្រាកិចិន។រឿង “Creation of the Gods II” ជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹង ការលក់សំបុត្រភាពយន្តចំនួន ៩៣៣ លានយាន់ប្រាក់ចិន។

គេហទំព័រ «CCFR China state-controlled media » ការលក់សំបុត្រភាពយន្ត នៅក្នុងអំឡុងពេលថ្ងៃបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៥ បង្កើតកំណត់ត្រាថ្មីដែលមិនត្រឹមតែធ្វើឱ្យមនុស្សមានសុទិដ្ឋិនិយមចំពោះការលក់សំបុត្រភាពយន្ត នៅក្នុងអំឡុងពេលថ្ងៃបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមនុស្សមានទំនុកចិត្តលើការរំពឹងទុកនៃទីផ្សារភាពយន្តចិននាពេលអនាគត វាក៏ឆ្លុះបញ្ចាំងពីភាពរីករាយ និងភាពរឹងមាំនៃទីផ្សារប្រើប្រាស់វប្បធម៌ផងដែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print