ភ្នំពេញ ៖ រីករាយទស្សនាកម្រងរូបភាព សម្ដេចតេជោ ហ៊ុន សែន អញ្ជើញវាយកូនគោលលក្ខណៈកីឡាពេលព្រឹកនៅទីលានវាយកូនគោលឈុនអូន នាព្រឹកថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២៥
សម្ដេចតេជោ ហ៊ុន សែន ក៏សូមបងប្អូនថែរក្សាសុខភាពឱ្យបានល្អ និងត្រូវហាត់កីឡាជាប្រចាំ ។
សូមបញ្ជាក់ថា ៖ ការហាត់ប្រាណ ជួយឲ្យ យើងរក្សាទម្ងនខ្លួនឲ្យនៅល្អ និងផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព។ ការហាត់ ប្រាណក៏ជួយឲ្យ រាងកាយយើងគ្រប់គ្រង កម្រិតអ័រម៉ូន បានល្អ ពីព្រោះការកើនឡើង កម្រិតអ័រម៉ូន មួយចំនួនអាចធ្វើឲ្យយើង ប្រឈមកើតជំងឺមហារីក ។ ក្រៅពីនេះ លំហាត់ប្រាណជួយសម្រួលដល់ការរំលាយអាហារ ដែលអាចកាត់បន្ថយ រយៈពេល នៃសារធាតុគ្រោះថ្នាក់ នៅក្នុង ពោះវៀនធំ ។
ដំណើរការរំលាយអាហារក្នុងរាង្គកាយ កាន់តែចុះខ្សោយ នៅពេលយើង ឈានចូលវ័យចាស់ ។ ដូចនេះវិធីសាស្រ្តតែមួយគត់ ក្នុងការបង្កើនល្បឿននៃការរំលាយអាហារ គឺការហាត់ប្រាណ៕
ដោយ ៖ សិលា
...