ការផ្ទេរកីឡាករក្លិបមួយនីមួយៗនៅ Premier League ក្នុងរដូវកាលដោះដូរនាពាក់កណ្តាលរដូវកាលនេះ

ចែករំលែក៖

ទីផ្សារដោះដូរកីឡាករខែមករាត្រូវបានបិទហើយ ដូច្នេះមកដឹងពីការផ្ទេរកីឡាកររបស់ក្លិបមួយដែលបានទិញ និងលក់កីឡាករក្នុងរដូវកាលដោះដូរនាពាក់កណ្តាលរដូវកាល ២០២៤-២០២៥នេះ។

មកទល់ពេលនេះ ក្លិប Premier League ចំនួន១៤បានធ្វើការបន្ថែមលើក្រុមរបស់ពួកគេ ដោយ Manchester City ជាអ្នកចំណាយច្រើនជាងគេ រួមទាំងការបន្ថែម៥០លានផោនរបស់ខ្សែបម្រើ Nico Gonzalez ពី Porto នៅថ្ងៃផុតកំណត់ផងដែរ។

ខ្សែប្រយុទ្ធ Mathys Tel របស់ Bayern Munich បានផ្ទេរទៅ Tottenham ក្នុងលក្ខខណ្ឌខ្ចីជើង ខណៈដែល Aston Villa ក៏បានចុះហត្ថលេខាលើខ្សែបម្រើ Marco Asensio របស់ Paris St-Germain ផងដែរ។

ខាងក្រោមនេះគឺជាការវាយតម្លៃការផ្លាស់ប្តូរសំខាន់ៗទាំងអស់ដែលធ្វើឡើងដោយក្លិប Premier League ទាំង២០នៅក្នុងទីផ្សារខែមករា បូករួមទាំងការទិញចូល និងការផ្ទេរចេញ៖

ក្លិប Arsenal ៖ គ្មានការដោះដូរ។

ក្លិប Aston Villa៖

ចូល៖ ខ្សែប្រយុទ្ធ Donyell Malen (20.5លានផោនពី Borussia Dortmund), ខ្សែការពារ Andres Garcia (5.98លានផោនពី Levante), ខ្សែប្រយុទ្ធ Marcus Rashford (ខ្ចីជើងពី Manchester United), ខ្សែបម្រើ Marco Asensio (ខ្ចីជើងពី Paris St-Germain) និងខ្សែការពារ Axel Disasi (ខ្ចីជើងពី Chelsea)។

ចេញ៖ ខ្សែប្រយុទ្ធ Jaden Philogene (20.5លានផោនទៅ Ipswich Town), ខ្សែការពារ Diego Carlos (8.97លានផោនទៅ Fenerbahce), ខ្សែប្រយុទ្ធ Jhon Duran (64.96លានផោនទៅ Al Nassr), ខ្សែបម្រើ Emiliano Buendia (ខ្ចីជើងទៅ Borussia Leverkusen), ខ្សែប្រយុទ្ធ Louie Barry (ខ្ចីជើងទី Hull City), ខ្សែប្រយុទ្ធ Samuel Iling-Junior (ខ្ចីជើងទៅ Middlesbrough) និងខ្សែការពារ Kosta Nedeljkovic (ខ្ចីជើងទៅ RB Leipzig)។

ក្លិប Bournemouth៖

ចូល៖ ខ្សែការពារ Julio Soler (6.8លានផោនពី Lanus), ខ្សែការពារ Matai Akinmboni (1.7លានផោនពី DC United), ខ្សែប្រយុទ្ធ Eli Junior Kroupi (មិនបង្ហាញតម្លៃពី FC Lorient)។

ចេញ៖ អ្នកចាំទី Mark Travers (ខ្ចីជើងទៅ Middlesbrough), ខ្សែការពារ Max Aarons (ខ្ចីជើងទៅ Valencia) និងខ្សែបម្រើ Philip Billing (ខ្ចីជើងទៅ Napoli)។

ក្លិប Brentford៖

ចូល៖ ខ្សែការពារ Michael Kayode (ខ្ចីជើងពី Fiorentina)។

ចេញ៖ ខ្សែការពារ Mads Roerslev (ខ្ចីជើងទៅ Wolfsburg) និងខ្សែការពារ Tristan Crama (មិនបង្ហាញតម្លៃទៅ Millwall)។

ក្លិប Brighton៖

ចូល៖ ខ្សែបម្រើ Diego Gomez (10.90លានផោនពី Inter Miami), ខ្សែការពារ Eiran Cashin (9.4លានផោនពី Derby County) និងខ្សែប្រយុទ្ធ Stefanos Tzimas (21.38លានផោនពី Nurnberg)។

ចេញ៖ ខ្សែបម្រើ Jakub Moder (1.28លានផោនទៅ Feyenoord), ខ្សែបម្រើ Julio Enciso (ខ្ចីជើងទៅ Ipswich Town) និងខ្សែការពារ Valentin Barco (ខ្ចីជើងទៅ Strasbourg)។

ក្លិប Chelsea៖

ចូល៖ គ្មានការដោះដូរ។

ចេញ៖ ខ្សែបម្រើ Cesare Casadei (11.11លានផោនទៅ Torino), ខ្សែការពារ Renato Veiga (ខ្ចីជើងទៅ Juventus), ខ្សែបម្រើ Carney Chukwuemeka (ខ្ចីជើងទៅ Borussia Dortmund), ខ្សែការពារ Somto Boniface (មិនបង្ហាញតម្លៃ Ipswich), ខ្សែការពារ Ben Chilwell (ខ្ចីជើងទៅ Crystal Palace), ខ្សែប្រយុទ្ធ Harvey Vale (មិនបង្ហាញតម្លៃទៅ QPR) និងខ្សែការពារ Axel Disasi (ខ្ចីជើងទៅ Aston Villa)។

ក្លិប Crystal Palace៖

ចូល៖ ខ្សែប្រយុទ្ធ Romain Esse (12.14លានផោនពី Millwall), ខ្សែការពារ Ben Chilwell (ខ្ចីជើងពី Chelsea)។

ចេញ៖ ខ្សែការពារ Rob Holding (ខ្ចីជើងទៅ Sheffield United) និងខ្សែបម្រើ Jeffrey Schlupp (ខ្ចីជើងទៅ Celtic)។

ក្លិប Everton៖

ចូល ខ្សែបម្រើ Carlos Alcaraz (ខ្ចីជើងពី Flamengo)។

ចេញ៖ ខ្សែបម្រើ Harrison Armstrong (ខ្ចីជើងទៅ Derby County)។

ក្លិប Fulham គ្មានការដោះដូរ។

ក្លិប Ipswich Town៖

ចូល៖ ខ្សែប្រយុទ្ធ Jaden Philogene (20.5លានផោនពី Aston Villa), ខ្សែបម្រើ Julio Enciso (ខ្ចីជើងពី Brighton), អ្នកចាំទី Alex Palmer (មិនបង្ហាញតម្លៃពី West Brom) និងខ្សែការពារSomto Boniface (មិនបង្ហាញតម្លៃពី Chelsea)។

ចេញ៖ ខ្សែការពារ George Edmundson (640,000ផោនទៅ Middlesbrough), Harry Clarke (ខ្ចីជើងទៅ Sheffield United)។

ក្លិប Leicester City៖

ចូល៖ Woyo Coulibaly (2.92លានផោនពី Parma)។

ចេញ៖ ខ្សែប្រយុទ្ធ Tom Cannon (10.68លានផោនទៅ Sheffield United) និងខ្សែបម្រើ Will Alves (ខ្ចីជើងទៅ Cardiff City)។

ក្លិប Liverpool៖ គ្មានការដោះដូរ។

ក្លិប Manchester City៖

ចូល៖ ខ្សែប្រយុទ្ធ Omar Marmoush (64.1លានផោនពី Eintracht Frankfurt), ខ្សែការពារ Abdukodir Khusanov (34.19លានផោនពី Lens), ខ្សែការពារ Vitor Reis (29.19លានផោនពី Palmeiras), ខ្សែការពារ Juma Bah (5.13លានផោនពី Real Valladolid) និងខ្សែបម្រើ Nico Gonzalez (50លានផោនពី Porto)។

ចេញ៖ ខ្សែការពារ Kyle Walker (ខ្ចីជើងទៅ AC Milan), ខ្សែការបារ Josh Wilson-Esbrand (ខ្ចីជើងទៅ Stoke City), ខ្សែការពារ Juma Bah (ខ្ចីជើងទៅ Lens) និង ខ្សែបម្រើ Jacob Wright (ខ្ចីជើងទៅ Norwich City)។

ក្លិប Manchester United

ចូល៖ ខ្សែការពារ Ayden Heaven (1.28លានផោនពី Arsenal) និងខ្សែការពារ Patrick Dorgu (25.64លានផោនពី Leece)។

ចេញ៖ ខ្សែប្រយុទ្ធ Antony (ខ្ចីជើងទៅ Real Betis) និងខ្សែប្រយុទ្ធ Marcus Rashford (ខ្ចីជើងទៅ Aston Villa)។

ក្លិប Newcastle United៖

ចូល៖ គ្មាន។

ចេញ៖ ខ្សែប្រយុទ្ធ Miguel Almiron (8.55លានផោនពី Atlanta United), ខ្សែបម្រើ Isaac Hayden (ខ្ចីជើងពី Portsmouth) និងខ្សែការពារ Lloyd Kelly (ខ្ចីជើង និងតម្លៃទិញផ្តាច់២០លានផោនពី Juventus)។

ក្លិប Nottingham Forest៖

ចូល៖ Tyler Bindon (មិនបង្ហាញ – defender, Reading – will return on loan for 2024-25 season)

ចេញ៖ ខ្សែបម្រើ James Ward-Prowse (ខ្ចីជើងពី West Ham) និងខ្សែប្រយុទ្ធ Emmanuel Dennis (ខ្ចីជើងពី Blackburn Rovers)។

ក្លិប Southampton៖

ចូល៖ ខ្សែការពារ Welington (ឥតគិតថ្លៃ), ខ្សែការពារJoachim Sanda (4.27លានផោនពី Valenciennes) និងខ្សែបម្រើ Albert Gronbaek (ខ្ចីជើងពី Rennes)។

ចេញ៖ ខ្សែការពារ Ronnie Edwards (ខ្ចីជើងទៅ QPR) និងអ្នកចាំទី Gavin Bazunu (ខ្ចីជើងទៅ Standard Liege)។

ក្លិប Tottenham Hotspur៖

ចូល៖ អ្នកចាំទី Antonin Kinsky (13.68លានផោនពី Slavia Prague), ខ្សែប្រយុទ្ធ Yang Min-hyeok (2.91លានផោនពី Gangwon FC), ខ្សែការពារ Kevin Danso (ខ្ចីជើងពី Lens), ខ្សែប្រយុទ្ធ Mathys Tel (ខ្ចីជើងពី Bayern Munich)។

ចេញ៖ ខ្សែប្រយុទ្ធ Yang Min-hyeok (ខ្ចីជើងទៅ QPR) និងខ្សែប្រយុទ្ធ Will Lankshear (ខ្ចីជើងទៅ West Brom)។

ក្លិប West Ham United៖

ចូល ៖ ខ្សែប្រយុទ្ធ Evan Ferguson (ខ្ចីជើង Brighton), កីឡាករ James Ward-Prowse (ត្រឡប់ពីខ្ចីជើងពី Nottingham Forest)។

ចេញ ៖ ខ្សែប្រយុទ្ធ Maxwel Cornet (ខ្ចីជើងទៅ Genoa)

ក្លិប Wolverhampton Wanderers៖

ចូល៖ ខ្សែការពារ Emmanuel Agbadou (17លានផោនពី Reims), ខ្សែការពារ Nasser Djiga (មិនបង្ហាញតម្លៃពី, Red Star Belgrade), ខ្សែបម្រើ Marshall Munetsi (មិនបង្ហាញតម្លៃពី Reims)។

...

ចេញ៖ ខ្សែបម្រើ Luke Cundle (1.11លានផោនទៅ Millwall)៕ (រូបភាព ៖ BBC)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print