មន្ត្រីឧទ្យានុរក្សនៅអូរសោម សង្គ្រោះជីវិតកន្ធាយ និងអណ្តើក៧ក្បាល ពីព្រានព្រៃ រួមគ្នាការពារ អភិរក្សសត្វព្រៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មន្ត្រីឧទ្យានុរក្សប្រចាំការនៅស្រុកអូរសោម ខេត្តពោធិ៍សាត់ សង្គ្រោះជីវិតកន្ធាយ និងអណ្តើកចំនួន៧ក្បាល ពីព្រានព្រៃ ។ អំពើល្មើសច្បាប់នេះមិនត្រូវអត់ឱនបានឡើយ។

របាយការណ៍ការរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ពេលកំពុងកំពុងដើរល្បាតមន្ត្រីឧទ្យានុរក្ស និងកម្លាំងកងរាជអាវុធហត្ថនៅអូរសោម បានដកហូតសត្វកន្ធាយរស់ ចំនួន ៣ក្បាល ទម្ងន់សរុបចំនួន២០គីឡូក្រាម និងសត្វអណ្តើកចំនួន ៤ក្បាល ទម្ងន់សរុបចំនួន ៤គីឡូ ក្រាម។

សត្វកន្ធាយ និងអណ្តើកនេះ ត្រូវបានជនសង្ស័យស្ពាយ ដាក់ ការុងចំនួនពីរ មាន គ្នាពីរនាក់ដើរតាមផ្លូវ។ ពេលឃើញមន្ត្រីឧទ្យានុរក្ស ពួកគេបានទម្លាក់ ចោលហើយរត់គេចខ្លួនចូលទៅក្នុង ព្រៃ បាត់។

ក្រោយរំដោះបានហើយនោះ មន្ត្រីឧទ្យានុរក្ស បានដោះលែងសត្វកន្ធាយ និងអណ្តើកទាំង៧ក្បាល ចូល ទៅក្នុងទឹកវិញ នៅចំណុចទំនប់ទី២ ភូមិឆាយលូក ឃុំអូរសោម ស្រុក វាលវែង ខេត្តពោធិ៍សាត់។

ការជួញដូរសត្វព្រៃជាទង្វើខុសច្បាប់ ដែលប្រឈមនឹងការពិន័យជាប្រាក់ និងជាប់ពន្ធនាគារថែមទៀតផង។ សូមបញ្ឈប់ការហូប និងចាប់សត្វព្រៃធ្វើជាអាហារ។ 

សូមបញ្ជាក់ថា ៖ ការជួញដូរសត្វព្រៃដែលជិតផុតពូជនៅកម្ពុជា អាចធ្វើឱ្យអ្នកជាប់ពន្ធនាគារចាប់ពី 5 ឆ្នាំ ទៅ10 ឆ្នាំ! វាជាបទល្មើសធ្ងន់ធ្ងរ ដែលមានចែងនៅក្នុងច្បាប់របស់ប្រទេសកម្ពុជា។

រួមគ្នាបញ្ឈប់ការជួញដូរសត្វព្រៃ #បញ្ឈប់វានៅកម្ពុជា! រាយការណ៍អំពីបទល្មើសសត្វព្រៃ៖ 012 500 094 ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print