គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចជំនួបរវាងលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក ផាក ឆុលជុន ទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអនុញ្ញាតឱ្យ លោក ផាក ធុលជុន ទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅសាលប្រជុំ គ.ស.ម.ក.។

ជាកិច្ចចាប់ផ្តើម លោក កែវ រ៉េមី បានអបអរសារទរដល់ លោក ផាក ធុលជុន ដែលត្រូវ បានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ផ្តល់ការទុកចិត្ត និងបានតែងតាំងជា ទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក ផាក ឆុលជុន បានថ្លែងអំណរគុណ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី និងបានកោត សរសើរចំពោះការរក្សាទំនាក់ទំនងយ៉ាងល្អ ជាមួយស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ ទន្ទឹមនេះ លោក ផាក ធុលជុន បានបញ្ជាក់ថាស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េប្រចាំ ព្រះរាជាណាចក្រកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ គ.ស.ម.ក.។

កិច្ចជំនួបនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទស្នាល និងការយោគយល់ ព្រមទាំងសម្រេច បានលទ្ធផលគួរជាទីពេញចិត្ត៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print