នៅព្រឹក ថ្ងៃទី ៥ ខែ កុម្ភៈ ! នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេី លិខិត អញ្ជើញឧកញ៉ា ឆេង ស្រីរ័ត្នហៅ Love Riya ចូលខ្លួនបំភ្លឺ

ចែករំលែក៖

ភ្នំពេញ ៖ នាយកដ្ឋាន ប្រឆាំង បទល្មើស បច្ចេកវិទ្យា ក្រសួង មហាផ្ទៃ និង សមាគម ឧកញ៉ា កម្ពុជា ធ្វេី លិខិត អញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួន បំភ្លឺ នៅព្រឹក ថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ ពាក់ព័ន្ធ ករណី បង្ហោះ ព័ត៌មាន លេី បណ្ដាញ សង្គម ហ្វេសប៊ុក កន្លងមក ។

ខាងអង្គភាពនាយកដ្ឋាន ប្រឆាំង បទល្មើស បច្ចេកវិទ្យា ក្រសួង មហាផ្ទៃ បានបញ្ជាក់លិខិតកោះហៅថា ៖ សូមអញ្ជើញ៖ ឈ្មោះ ឆេង ស្រីរ័ត្ន ភេទស្រី ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១២-កញ្ញា-១៩៨៥ កាន់អត្តសញ្ញាណបណ្ណលេខ៖ ១៩០៣៣៩៥២៩ ដែលមានអាសយដ្ឋានស្ថិតនៅ ផ្លូវបេតុង ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដើម្បី ៖ ចូលមកបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្តាញសង្គម។

ទីកន្លែង ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ (L) ជាន់ទី០១ ក្រសួងមហាផ្ទៃ។

កាលបរិច្ឆេទ៖ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០៩:០០ នាទីព្រឹក។ ដោយឡែកខាងសមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ៖ ជម្រាបជូន ឧកញ៉ា ឆេង ស្រីរ័ត្ន

អគ្គនាយិកា ក្រុមហ៊ុនឡាហ្វរីយ៉ា ខូអិលធីឌី

កម្មវត្ថុ៖ សូមអញ្ជើញ ឧកញ៉ា ចូលរួមប្រជុំ នៅសមាគមឧកញ៉ាកម្ពុជា។ 

យោង៖ ការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនានា។

តបតាមកម្មវត្ថុនិងយោងខាងលើ ក្នុងនាមអគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ខ្ញុំសូមអញ្ជើញ ឧកញ៉ា ចូលរួមប្រជុំ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៩:០០នាទីព្រឹក នៅ ការិយាល័យសមាគមឧកញ៉ា កម្ពុជា (សណ្ឋាគារភ្នំពេញ) ដើម្បីពិភាក្សាលើការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមមួយចំនួន នាពេលកន្លងមក និងពេលថ្មីៗនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឧកញ៉ា អញ្ជើញចូលរួមប្រជុំតាមកម្មវត្ថុខាងលើកុំបីខាន ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print