ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងបើកកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម ថោង ស្រាន់ អភិបាលរងខេត្តនៃគណៈអភិបាលខេត្តបានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង។

កិច្ចប្រជុំនេះធ្វើឡើងដោយមានការចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត, ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធានអនុវប្រធានមន្ទីរជុំវិញ និងអភិបាល អភិបាលរងក្រុងស្រុកទាំង៦ នៃខេត្តស្ទឹងត្រែង។ 

លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថាកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិ៤ របស់ក្រុមប្រឹក្សាខេត្តនាពេលនេះ បានលើកយកនូវរបៀបវីរៈសំខាន់ៗដូចជាទី១ ពិនិត្យ និងអនុ័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញ លើកទី៨ អាណត្តិទិ៤របស់ក្រុមប្រឹក្សាខេត្ត ទី២.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់អនុវត្តនៅខែបន្ទាប់របស់រដ្ឋបាលខេត្ត,ទី៣.សេចក្តីថ្លែងហេតុរបស់ឯកឧត្តមអភិបាលខេត្តស្តីពីការស្នើសុំកែសម្រួលនិមិត្តសញ្ញាថ្មីរបស់រដ្ឋបាលខេត្ត,និងទី៤.ការពិនិត្យ និងអនុម័តយល់ព្រមលើការកែសម្រួលនិមិត្តសញ្ញថ្មីរបស់រដ្ឋបាលខេត្តស្ទឹងត្រែង។ 

កិច្ចប្រជុំបានប្រឹព្រឹត្តទៅស្របទៅតាមរបៀបវីរៈដែលបានគ្រោងទុក ក្នុងនោះលោក ថោង ស្រាន់ អភិបាលរងខេត្តស្ទឺងត្រែងបានអានសេចក្តីថ្លែងហេតុរបស់ឯកឧត្តមអភិបាលខេត្តស្តីពីការស្នើសុំកែសម្រួលនិមិត្តសញ្ញាថ្មីរបស់រដ្ឋបាលខេត្តជូនដល់អង្គប្រជុំផងដែរ។ ទន្ទឹមនិងនេះ សមាជិកសមាជិការនៃអង្គប្រជុំបានជជែកសួនាំ និងលើកឡងពីបញ្ហានានាពាក់ព័ន្ធនិងការអភិវឌ្ឍនៅមូលដ្ឋាន ការបម្រើសេវាសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់របស់អាជ្ញាធរមូលដ្ឋានផងដែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print