រដ្ឋបាលក្រុងបាវិត សេចក្តីជូនដំណឹងផ្អាកការធ្វើដំណើរបណ្តោះអាសន្ន នៅលើផ្លូវក្រវ៉ាត់ព្រំដែន ចាប់ពីបង្គោលព្រំដែនលេខ១៧១ ដល់បង្គោលព្រំដែនលេខ ១៧៥ដើម្បីស្ថាបនាឡើងវិញ

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងបាវិតបានចេញសេចក្តីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបាន ជ្រាបថា ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា ចាប់ពីបង្គោលព្រំដែនលេខ១៧១ ដល់បង្គោលព្រំដែនលេខ១៧៥ ជាប្រភេទ ផ្លូវក្រាលគ្រួសក្រហម មានប្រវែង ១១ គីឡូម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បាវិត និងសង្កាត់ប្រាសាទ បានរងការខូច ខាតស្ទើរទាំងស្រុង ដោយសារជំនន់ទឹកភ្លៀង និងកត្តាផ្សេងៗ បង្កជាការលំបាកដល់ការធ្វើដំណើរ និងការដឹក ជញ្ជូនទំនិញកសិផល របស់ប្រជាពលរដ្ឋ ។

ផ្អែកតាមសំណូមពររបស់ប្រជាពលរដ្ឋ និងដើម្បីសម្រួលដល់ការធ្វើដំណើរលើផ្លូវក្រវ៉ាត់ព្រំដែន ក្រុមហ៊ុន សណ្ឋាគារ ដីញ៉ូ វីនេទៀន ជួយស្ថាបនាផ្លូវនេះឡើងវិញ ជាផ្លូវបេតុង ដែលមានប្រវែង ១១គីឡូម៉ែត្រ និងទទឹង ៦ម៉ែត្រ ព្រមទាំងមានការបំពាក់អំពូលសូឡាបំភ្លឺតាមដងផ្លូវផងដែរ ។

ក្នុងន័យនេះ រដ្ឋបាលក្រុងបាវិត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា ផ្លូវក្រវ៉ាត់ព្រំដែនចាប់ពីបង្គោលព្រំដែនលេខ១៧១ ដល់បង្គោលព្រំដែនលេខ១៧៥ ត្រូវបានផ្អាកការធ្វើ ដំណើរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ផ្លូវនេះស្ថាបនារួចរាល់ស្ថាពរ ។

...

រដ្ឋបាលក្រុងបាវិត សង្ឃឹមយ៉ាងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការអនុវត្ត តាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ដោយក្តីអនុគ្រោះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print