ភ្នំពេញ ៖ លោក វណ្ណ សុរ័ត្ន សមាជិកក្រុមលេខាធិការដ្ឋានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាក្រុមការងារបណ្ដាញសង្គមហ្វេសប៊ុក និងតេឡេក្រាមរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ត្រូវបានគ្រួសារមួយក្រុមគំរាម
សម្លាប់ ហ៊ានណាស់មិនស្គាល់ច្បាប់មែនរឿងតូចសោះបង្កទៅជារឿងធំ ប្រមាថជីវិតគ្រួសារគេ ។
លោក វណ្ណ សុរ័ត្ន បានបញ្ជាក់ថា ៖ ឥឡូវគេហៅខ្ញុំទៅសម្របសម្រួលបើអត់ទេគេនឹងប្តឹងខ្ញុំវិញពីបទបរិហាកេរ្តិ៍ ខ្ញុំដាច់ខាតមិនសម្របសម្រួលឡើយបើទោះបីត្រូវជាប់គុកក៏ដោយអ្នកប្រមាថ មើលងាយគ្រួសារខ្ញុំណាស់។ ខ្ញុំសង្ឃឹមថានឹងមានមេធាវីស្ម័គ្រចិត្តជួយខ្ញុំដើម្បីទទួលបានយុត្តិធម៌🙏។
សូមបញ្ជាក់ថា ៖ កាលពីម្សិលមុិញ លោក វណ្ណ សុរ័ត្ន សមាជិកក្រុមលេខាធិការដ្ឋានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាក្រុមការងារបណ្ដាញសង្គមហ្វេសប៊ុក និងតេឡេក្រាមរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះលើផេកផ្លូវការថា ៖ លឺថាចង់សម្លាប់ខ្ញុំមែន គ្រាន់តែខ្ញុំចូលទៅដល់វង់ផឹកប្រាប់សូមជួយបន្ថយសំឡេងច្រៀងបន្តិចទៅព្រោះអីអ្នកជួលផ្ទះគាត់ធ្វើការយប់ថ្ងៃគាត់សម្រាកសូមមីងប្រាប់កូនស្រីមីងផង ប៉ាក្មេកខ្ញុំគាត់ស្លាប់ហើយ បំណុលធនាគារទាំងអស់ដែលប៉ាជំពាក់គេ ពីនាក់ប្តីប្រពន្ធខ្ញុំជាអ្នករាប់រងព្រោះគ្រួសារខ្ញុំបានចំណូលពីផ្ទះជួលនេះទេត្រូវបង់ធនាគារ១ខែ៣២០០$ បូកបញ្ចូលប្រាក់ខែខ្ញុំ ប្រពន្ធខ្ញុំ និងប្អូនថ្លៃ ទ្រាំអត់ឃ្លានដើម្បីកុំអោយធនាគាររឹបផ្ទះ។ គ្រាន់តែខ្ញុំសូមណូមពរប៉ុណ្ណឹងមីងនិងកូនស្រីមីងប្រើសំដីអសុរស់ប្រមាឌមើលងាយពីការងាររបស់ខ្ញុំស្អីសម្បត្តិត្រឹមថតCameraចង់ខ្លាំងស្អី នឹងបានគប់ដុំថ្មមកលើពីអ្នកប្តីប្រពន្ធខ្ញុំទៀត។សូមបញ្ជាក់គ្រួសារគាត់ស្រែកច្រៀង២០ថ្ងៃហើយក្នុង១ខែ មិនថាថ្ងៃបុណ្យ ថ្ងៃធ្វើការទេ ពីថ្ងៃត្រង់រហូតដល់ម៉ោង១០យប់។ បើចង់សម្លាប់ខ្ញុំពេលខ្ញុំទៅដល់បាវិត ខ្ញុំឈរអោយកាប់សម្លាប់ខ្ញុំមិនតដៃទេ ស្លាប់ដើម្បីការពារសិទ្ធរស់នៅក៏ខ្ញុំអស់ចិត្តដែរ។ផ្សារតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ពាក់ព័ន្ធករណីសូមសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានបើកសើុបអង្កេតបឋមផង ដើម្បីស្វែងយល់ ស្រាវជ្រាវ រកឱ្យឃើញមូលហេតុពិត ។
លោក វណ្ណ សុរ័ត្ន បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»ថា ៖ កន្លងទៅលោកបានទៅជម្រាបជូនខាងសង្កាត់ និងប៉ុស្តិ័នគរបាលរដ្ឋបាល ផងដែរ តែគេនៅតែមិនបញ្ឈប់សកម្មភាព ថែមទាំងគម្រាបសម្លាប់ ដូច្នេះលោកត្រូវធ្វើតាមច្បាប់ដើម្បីការពារសិទ្ធខ្លួនឯងប៉ុណ្ណោះ ៕
ដោយ ៖ សិលា