រថយន្តទីកូបើកបុកអ្នកដើរតាមផ្លូវស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នៅស្រុកព្រះនេត្រព្រះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អ្នកដើរថ្មើរជើង២នាក់ត្រូវបានរថយន្តម៉ាកទីកូបើកបុកស្លាប់ម្នាក់និងម្នាក់ទៀតទទួលរងរបួសធ្ងន់  ហើយរថយន្តរេចង្កូតធ្លាក់ផ្លូវបណ្តាលឱ្យអ្នកបើករថយន្តនិងអ្នកជិះរួមដំណើរជាមួយនា២នាក់រងរបួសស្រាលផងដែរ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង៩ និង៣៥នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សេចក្តីរាយការណ៍នៅកន្លែងកើតហេតុប្រាប់ឱ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះជឿន ភេទប្រុស អាយុ៣៥ឆ្នាំ ចំណែកអ្នករងរបួសធ្ងន់ឈ្មោះ អ៊ុក សាវ័ន្ត ភេទប្រុស អាយុ៣៤ឆ្នាំ ពួកគេជាកម្មករ មានទីលំនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ពាក់ព័ន្ធនឹងករណីនេះបើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានដើរថ្មើរជើងក្នុងទិសដៅពីកើទៅលិច។ លុះបន្ទាប់មកមិនដឹងរថយន្តម៉ាកទីកូមានបញ្ហាអ្វីនោះទេ បើកបរក្នុងទិសដៅស្របគ្នារេចង្កូតបុកជនរងគ្រោះទាំង២នាក់ពីក្រោយពេញទំហឹង បណ្តាលឲ្យជនរងគ្រោះផ្លោងខ្ទាតធ្លាក់ពីលើថ្នល់ជាតិច្រើនម៉ែត្រស្លាប់ម្នាក់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងបួសធ្ងន់ រីឯរថយន្តបង្កជ្រុលធ្លាក់ផ្លូវជាតិ ក៏បណ្តាលឱ្យអ្នកជិះក្នុងរថយន្ត២នាក់ទទួលរងបួសស្រាលផងដែរ។

ក្រោយពីកើតហេតុភ្លាមនគរបាលចរាចរណ៍ស្រុកព្រះនេត្រព្រះ បានមកដល់កន្លែងកើតហេតុ និងដឹកអ្នករងរបួសទាំង៣នាក់ទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះ។ ចំណែកអ្នកបើករថយន្តបង្កត្រូវបានគេស្គាល់ឈ្មោះគ្រីហេង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកម្មករ ឃុំកម្មករ ស្រុកសង្កែ ខេត្តបាត់ដំបង និងអ្នករួមដំណើរឈ្មោះទិត វ៉ាន់ដាភេទប្រុស អាយុ៣១ឆ្នាំ រស់នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

បច្ចុប្បន្នសាកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចវាស់វែងរួចហើយក៏បានទំនាក់ទំនងសាច់ញាតិមកទទួលដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តត្រូវបាននគរបាលចរាចរណ៍ស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះរងចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

chka (1)chka (2)chka (3)

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print