រថយន្ត​តូយ៉ូតា​ព្រូស​បុក​ក្បាល​ថ្ម​គល់​ស្ពាន​អាកាស​ក្បាល​ថ្នល់​ហើយ​រយ៉ែ​ថយទៅ​បុក​និង​របង​អគ្គស្នងការ

ចែករំលែក៖

​ ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតូយ៉ូតាព្រូសក្នុង​ស្ថានភាព​ស្រវឹង ជ្រុលទៅបុកជាមួយនឹងក្បាលថ្មគល់ស្ពានអាកាសក្បាលថ្នល់ដែលរងការខូចខាតរថយន្តហើយអ្នកបើកបរក៏បេីក​រថយន្ត​ រយ៉ែថយក្រោយរជ្រុលទៅបុកនិងរបងអគ្គស្នងការនគរបាលជាតិ​មួយ​តង់​ទៀត​ ធ្វើ​ឲ្យ​រងការខូចខាត ។
​ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង​២០នាទី​យប់​ ថ្ងៃ​ទី​៦ខែ​កុម្ភៈ​ឆ្នាំ​២០២៥​ ចំនុច​គល់​ស្ពាន​អាកាស​ក្បាល​ថ្នល់​ ផ្លូវព្រះនរោត្តម​ សង្កាត់​ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ ។
​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ដែលបានបើករថយន្តម៉ាកតូយ៉ូតាព្រូសពណ៌ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2X0898 ធ្វើដំណើរតាមផ្លូវព្រះនរោត្ដមក្នុងទិសដៅពី ជើងទៅត្បូងក្នុងល្បឿនលឿនហើយស្ថិតក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុរថយន្តក៏ជ្រុលទៅបុកជាមួយនឹងក្បាលថ្មចំណុចគល់ស្ពានអាកាសក្បាលថ្នល់យ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តរង​ការ​ខូចខាត​ផ្នែកខាងមុខ ហើយភ្លាមៗនោះអ្នកបើកបរក៏បានដាក់លេខ​រយ៉ែ​រថយក្រោយ​ ធ្វើ​ឲ្យ​ជ្រុលបុកនិងរបងអគ្គស្នងការនគរបាលជាតិ១តង់​ទៀត​ ដែល​បណ្ដាលឲ្យជនរងការខូចខាតផ្នែក​ខាង​ក្រោយ​ ចំនែក​របង​អគ្គស្នងការ​នគរបាល​ជាតិ​វិញ​ខូចខាត​តិចតួច​តែ​ប៉ុណ្ណោះ​ ។
​ ដោយ​ឡែក​អ្នកបេីក​បរវិញ​ របួស​តិច​តួច​ត្រង់​ក្បាល​ក៍បាន​គេច​ចេញ​ទៅបាត់​ ។
​ ក្រោយ​កេីត​ហេតុ​ នៅ​តែ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ជំនាញ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រងចាំ​ដំណោះស្រាយ​ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print