ខេត្តពោធិ៍សាត់ ៖ យោងដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន លេខ១៧៩ ឃខ/២៥ ចុះថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ចេញដោយ លោក តេង រតនា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចបញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទទៅពន្ធធាគារខេត្តពោធិ៍សាត់ ដើម្បីធានាក្នុងការស៊ីបសួរឲ្យល្អ នេះដែលអ្នកសារព័ត៌យើងទទួលបាននាព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។
នៅក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នដដែល ជនត្រូវចោទឈ្មោះ ប៊ុន សុវណ្ណ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិសាចត្រី ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ អាស័យដ្ឋាន នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅលីវ ជាអនីតិជន ទោសពីមុន គ្មាន ។ ជនត្រូវចោទ(ប៊ុន សវណ្ណ)ពីបទៈ ដឹកជញ្ជូន ប្រមូលធ្វើសន្ធិធិផល ឬប្រមូលសន្ធិធិផល និងអនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាតិ ប្រព្រឹត្តនៅចំណុចរង្វងមូលសេះ ស្ថិតនៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២ ខែកម្ភៈ ឆ្នាំ២០២៥ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោស តាមបញ្ញត្តិមាត្រា៨៥០ចំណុច(ង)នៃក្រមបរិស្ថាន ។
គួររំលឹកផងដែរថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅមានរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F 9314 មានផ្ទុក(វល្លិ៍មៀត)ចំនួន៨០ការុង ស្មើរនឹងទម្ងន់ចំនួន៤តោន ត្រូវបានសមត្ថកិច្ចនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ធ្វើការបង្រ្កាប រួមទាំងជនត្រូវបាន(ឃុំខ្លួន)នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវវាងក្រុង(រូបឧញ្ញ៉ាឃ្លាំងមឿងជិះសេះ)ស្ថិតនៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។ ហើយបានប្រគល់ទទួលជូនទៅមន្រ្តីមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចាត់ការបន្ត ៕ ដោយៈ ប៉ឹម ពិន