លោក Li Qiang នាយករដ្ឋមន្រ្តីចិនធ្វើជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គលើកទី៧ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោកLi Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គលើកទី៧ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋនៅថ្ងៃ ៥ ខែកុម្ភៈ ដើម្បីពិភាក្សា អំពី របាយការណ៍ ការងារ របស់រដ្ឋាភិបាល ដែលនឹង ដាក់ជូន កិច្ចប្រជុំលើកទី ៣ នៃមហាសន្និបាត សភា តំណាង ប្រជាជន ទូទាំងប្រទេស ចិន នីតិកាល ទី ១៤ សម្រាប់ ពិនិត្យ ពិភាក្សា ដើម្បី ធ្វើការងារ ដំបូង ក្នុង ឆ្នាំថ្មីឱ្យបានល្អ ។

គេហទំព័រ «CCFR China state-controlled media » លោក Li Qiang បានគូសបញ្ជាក់ថា ការរាយការណ៍ ចំពោះ មហាសនិ្នបាតសភា តំណាង ប្រជាជនទូទាំងប្រទេស ចិន គឺដើម្បី ទទួល ការពិនិត្យ របស់ប្រជាជនទូទាំង ប្រទេសចំពោះការងាររបស់រដ្ឋាភិបាល និងជាកាតព្វកិច្ច តាមច្បាប់ របស់ក្រុម ប្រឹក្សា កិច្ចការដ្ឋ ។ របាយការណ៍ការងាររបស់រដ្ឋាភិបាល ដែលមានគុណភាពខ្ពស់អាច ដើរ តួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំនូវមតិឯកភាពគ្នា ពង្រឹងនូវជំនឿចិត្ត និងជំរុញ ការអភិវឌ្ឍ។ យើងត្រូវតែកែសម្រួលរបាយការណ៍ឱ្យបានល្អបន្ថែមទៀត ដើម្បី ឆ្លើយតបយ៉ាងសកម្ម ចំពោះការរំពឹងទុក របស់ ប្រជាជន និងកង្វល់សង្គម រំលេច ពី តម្រូវ ការ នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ក្រោម ការ អនុវត្តយ៉ាង ស៊ីជម្រៅ នូវ ស្មារតីនៃអនុសាសន៍ដ៏សំខាន់ៗរបស់លោក Xi Jinping អគ្គលេខាធិការ នៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងការសម្រេច ចិត្ត និងការងារចាត់ចែង របស់ គណៈកម្មាធិការ មជ្ឈិមបក្ស ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print