ភ្នំពេញ-ព្រះសីហនុ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃសុក្រទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីកាត់បន្ថយការកកស្ទះ បង្កើនប្រសិទ្ធភាពចរាចរណ៍ចេញចូលនៅបញ្ជរបង់ប្រាក់ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុសូមអំពាវនាវដល់សាធារណជនទាំងអស់ស្វែងយល់ឱ្យកាន់តែច្បាស់អំពីការប្រើប្រាស់គន្លងអាទិភាពETC ដែលនៅខាងឆ្វេងបង្អស់ អនុញ្ញាតឱ្យអ្នកធ្វើដំណើរចេញចូលបានលឿនរហ័ស ដោយមិនចាំបាច់រង់ចាំយូរ។
គោរពលក្ខខណ្ឌនៃការប្រើប្រាស់ផ្លូវល្បឿនលឿនក៏ដូចជាច្បាប់ចរាចរណ៍ផ្លូវគោកអោយបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលធ្វើដំណើរកំសាន្តតាមផ្លូវល្បឿនលឿនទាំងអស់ សូមបើកបរដោយប្រុងប្រយ័ត្ន គោរពលក្ខខណ្ឌនៃការប្រើប្រាស់ផ្លូវល្បឿនលឿនក៏ដូចជាច្បាប់ចរាចរណ៍ផ្លូវគោកអោយបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍។ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបន្តខិតខំផ្តល់សេវាកម្មជូនអ្នកប្រើប្រាស់ឱ្យបានល្អជាទីគាប់ចិត្ត៕ដោយ៖តារា