ភ្នំពេញ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានឱ្យដឹងថា កងរាជអាវុធហត្ថ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះ សូមគោរពជម្រាបជូនព័ត៌មានបន្ថែម អំពីយោធិននៃកងរាជអាវុធហត្ថ ដែលបានប្រើអំពើហិង្សាលើព្រះសង្ឃ នៅវត្តសំបួរមាស ដូចខាងក្រោម៖
១- យោធិនរូបនោះ ឈ្មោះ សយ ច័ន្ទសាក់ដារ៉ា ឋានន្តរសក្តិ ពលបាលឯក ចូលបម្រើទ័ព ឆ្នាំ២០២៣ វគ្គបណ្ដុះបណ្តាលជំនាន់ទី៤៦ ជានាយទាហានរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
២- កងរាជអាវុធហត្ថយើងខ្ញុំ សោកស្តាយ និងសូមទោសជាសាធារណចំពោះទង្វើរបស់យោធិនរូបនេះ។
៣- លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតតាមនីតិវិធី ទាំងអង្គហេតុ និងអង្គច្បាប់ ចំពោះករណីនេះ។
៤-កងរាជអាវុធហត្ថរង់ចាំទទួលយកនូវព័ត៌មាន និងភស្តុតាងពាក់ព័ន្ធនឹងករណីនេះពីគ្រប់មជ្ឈដ្ឋាន។
សូមគោរពជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធមេត្តាជ្រាប។ សូមគោរពអរគុណ៕ដោយ៖តារា