ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីមានជនដៃដល់កាប់ប្រហារទៅលើខ្លួន២ទៅ៣កាំបិត បន្ទាប់ពីភាគីជនបង្កខ្ចីទូរស័ព្ទយកទៅលេងល្បែងឡូតូនិងភ្នាល់ល្បែងបញ្ជល់មាន់ចាញ់ ហើយភាគីរងគ្រោះជាម្ចាស់ទូរស័ព្ទទារមកវិញ ចំណែកជនបង្កបានរត់គេចខ្លួន។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនាវេលាម៉ោង ៩:៣០នាទីយប់ ថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីភាគីជនរងគ្រោះបានឱ្យដឹងថា ដោយរូបគាត់និងជនបង្កបានស្គាល់គ្នា ក្រោយមកភាគីជនបង្កបានខ្ចីទូរស័ព្ទបស់ខ្លួនយកទៅលេងហ្គេមឡូតូនិងចាក់ភ្នាល់មាន់ជល់ រួចក៏ចាញ់ ពេលនោះដែរ ភាគីរងគ្រោះបានទារយកទូរស័ព្ទវិញ បែ៛ជាកើតជាជម្លោះប្រកែកគ្នាឈានទៅដល់ប្រើអំពើរហិង្សាដោយភាគីជនបង្កមានគ្នាបីនាក់ប្រដាប់ដោយដាវនិងពូថៅកាប់ទៅលើជនរងគ្រោះម្នាក់ឯង២ទៅ៣កាំបិតបណ្ដាលឱ្យរងរបួសធ្ងន់ត្រូវបានបងប្អូនប្រជាពលរដ្ឋក្បែរខាងដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗចំណែកឯជួនបង្កក៏បានរត់គេចខ្លួនចេញពីចំណុចកើតហេតុបាត់ស្រមោលទៅ។
បន្ទាប់មកក៏ឃើញមានវត្តមានកម្លាំងកងរាជអាវុធហត្ថខណ្ឌចុះមកដល់រួចធ្វើការសួរនាំជុំវិញទីតាំងកើតហេតុរួចឡប់ទៅវិញនិងឲ្យភាគីរងគ្រោះទៅដាក់ពាក្យបណ្តឹងងាយស្រួលសមត្ថកិច្ចតាមស្រាវជ្រាវ ឃាត់ជនបង្កនៅពេលក្រោយដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ ៖ ភារ៉ា ដង្កោ