ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៩៨នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៤២ករណីទូទាំងប្រទេសថ្ងៃទី៨ ខែកុម្ភៈ

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៨១នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេសនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ​២០២៥នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៩៨នាក់(ស្រី៧នាក់) រួមមាន ៖​ ជួញដូរ ៣ករណី ឃាត់ ៦នាក់(ស្រី ១នាក់)​,ដឹកជញ្ជូន រក្សាទុក ២២ករណី ឃាត់ ៥៣នាក់(ស្រី ៣នាក់)​ និងប្រើប្រាស់ ១៧ករណី ឃាត់ ៣៩នាក់(ស្រី ៣នាក់)។

ចំណែក​វត្ថុតាងចាប់យកសរុប៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ៦៧,៩១ក្រាម។​ កេតាមីន(Ke)ស្មេីនិង​ ៨,៣៤ក្រាម។​ អ៊ិចស្តាស៊ី (mdma)​ ស្មេីនិង​២០១,៣៨ក្រាម។

...

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖
កម្លាំង​នគរបាលជាតិ​ ១០អង្គភាព
*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ស្រី ២នាក់ ចាប់យកKe ៨,៣៤ក្រាម និងMDMA ១១៤,០៤ក្រាម។
*២ / កំពង់ស្ពឺ៖ រក្សាទុក ៨ករណី ឃាត់ ១៨នាក់ ចាប់យកIce ៨,៨១ក្រាម។
*៣ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ចាប់យកIce ០,៥០ក្រាម។
*៤ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ១៥,៤៨ក្រាម និងMDMA ៨៧,៣៤ក្រាម។
*៥ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១២ករណី ឃាត់ ២៤នាក់ ស្រី ១នាក់ ចាប់យកIce ៣,៦៨ក្រាម។
*៦ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៨៨ក្រាម។
*៧ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២១,០ក្រាម។
*៨ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០២ក្រាម។
*៩ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,១០ក្រាម។
*១០ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ៣,២១ក្រាម។
ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត ៥អង្គភាព
*១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,១២ក្រាម។
*២ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៩៨ក្រាម។
*៣ / កណ្តាល៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
*៤ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៩នាក់ ស្រី ១នាក់ ចាប់យកIce ៨,១១ក្រាម។
*៥ / ស្ទឹងត្រែង៖ រក្សាទុក ១ករណី ឃាត់ ៨នាក់ ស្រី ១នាក់ ចាប់យកIce ២,០២ក្រាម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print