ស្គាល់គ្នាបាន៣ថ្ងៃបុរសអ្នកសារព័ត៌មានម្នាក់លួមលោមនារីម្នាក់ទៅរំលោភបូកត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលអះអាងថាជាអ្នកសារព័ត៌មានមួយរូបបានណាត់ជួបនារីម្នាក់ហេីយនាំទៅប៉ុនប៉ងរំលោភបូកជាមួយមិត្តភិក្តតែនាងមិនព្រមក៏បង្កជាហិង្សារួចគេចខ្លួនបាត់ត្រូវនារីរងគ្រោះរកឃេីញក៏ឃាត់ខ្លួនប្រគល់ជូនមត្ថកិច្ច។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចដីឡូត៌មួយកន្លែងភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើឈ្មោះ ហ៊ុយ សក្កា ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរជាអ្នកលក់ឡានឣត់ពន្ធតាមអនឡាញ និងជាអ្នកសារព័ត៌មាន​ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល និងមានស្រុកកំណើតនៅភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះ ឈ្មោះស្រេង គឹមហុង  ភេទស្រី អាយុ ២២ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ២ ភូមិឫស្សីស្រស់ សង្កាត់ច្បារអំពៅទី២  ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យនិងស្រីរងគ្រោះបានមានទំនាក់ទំនងជាមួយគ្នាកាលពីថ្ងៃទី៤ ខែកុម្ភៈ ក្នុងពេលចូលទៅលេងល្បែងនៅក្នុងកាស៊ីណូជាមួយគ្នា ហើយក៏បានសុំលេខទូរស័ព្ទទំនាក់ទំនងគ្នា រហូតមកដល់វេលាយប់ថ្ងៃកើតហេតុជនសង្ស័យបានទាក់ទងនារីរងគ្រោះតាមប្រព័ន្ធតេឡេក្រាម ។ ដោយហៅនាងមកជួបនិងប្រាប់ថា ឲ្យនាងជួយធ្វើអោយខ្លួនមានក្ដីសុខ( រួមភេទ) ខ្លួននិងឲ្យប្រាក់៣៥០ដុល្លារ ពេលនោះនារីរងគ្រោះ ក៏បានយល់ព្រមហើយបានជិះរថយន្តតាក់ស៊ីមកជួបជនសង្ស័យ ក៏បានបបួលមិត្តរបស់ខ្លួនម្នាក់ទៀតទៅទទួលនាងនៅម្ដុំភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងបន្តថា ពេលនោះពួកគេបានជិះម៉ូតូ០១គ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1KC-7614 ឌុបគ្នា ដោយមុនដំបូងប្រាប់ ស្ត្រីខាងលើថាជូនប្អូនទៅកន្លែងឃ្លាំងរថយន្តសិនប៉ុន្តែក្រោយមកបែរជាដឹកស្រ្តីនោះទៅ ចំណុចដីឡូត៌មួយកន្លែងភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូលទៅវិញ ហើយមុនជួបជនរងគ្រោះនោះជនសង្ស័យបានលេបថ្នាំសម្រើប១គ្រាប់រួចហើយ លុះពេលទៅដល់ចំណុចខាងលើ ជនសង្ស័យបបួលមិត្តភក្ដិរំលោភបូកលើស្រ្តីរងគ្រោះ តែមិត្តភក្ដិប្រកែកអត់ចូលរួមឡើយ ហើយមិត្តភក្ដិបានដើរចេញ ។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថា ខណៈនោះជនសង្ស័យប្រុងរំលោភម្នាក់ឯងវិញ ប៉ុន្តែជនរងគ្រោះប្រកែកមិនព្រម ហើយជនសង្ស័យបានគំរាមសម្លាប់ តែនាងនៅតែមិនព្រមទើបជនសង្ស័យទះ១កំផ្លៀង និងច្រាននាងរួចទុកនាងចោលហើយជិះម៉ូតូឌុបគ្នាពីរនាក់មិត្តភក្ដិចាកចេញទៅបាត់ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានខលឲ្យសង្សារទៅទទួលយកនាង និងបានជិះម៉ូតូ១គ្រឿងឌុបគ្នាទៅតាមមហាវិថីចោមចៅ ស្រាប់តែឃើញជនសង្ស័យកំពុងឈរហូបមីនៅម្ដុំមុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក៏ប្រាប់សង្សារឲ្យជួយឃាត់ខ្លួនប្រគល់ជូននគរបាលតែម្ដង ចំណែកមិត្តភក្ដិមិនបាននៅជាមួយឡើយ។

...

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ បញ្ជូនបន្តទៅនគរបាលប៉ុស្តិ៍ស្នោរ ខណ្ឌកំបូលដើម្បីចាត់ការបន្ត ព្រោះជាម្ចាស់ករណី ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print